|
តុលាការភ្នំពេញសម្រេចចោទលោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ករណីញសែកគ្មានលុយ
ភ្នំពេញ៖លោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ ភេទប្រុស មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ១២c ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតុលាការភ្នំពេញសម្រេចបន្តបើកការស៊ើបសួរក្នុងសំណុំរឿងចេញមូលទានបត្រ័គ្មានសាច់ប្រាក់(សែកស្អុយ)ចំនួន៣៣,៨៣៥$ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជូញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ថ្ងៃទី ៖ 26-07-2022, ដោយ writer | 164 Views
|
ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋាន ក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងតក់ក្រហល់!
កណ្ដាល៖យោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខៈ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹកក្រោមអធីបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។
ថ្ងៃទី ៖ 20-07-2022, ដោយ BTN | 476 Views
|
អុញនោះ!ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងមន្រ្តីក.ប.បខេត្តកណ្ដាលទៅACU
កណ្ដាល៖យោងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ម្ចាស់ដេប៉ូប្រេងឥន្ទនៈប្រមាណ៤២ដេប៉ូបានដាក់ពាក្យប្ដឹងលោក តូច ចៅកុយ តួនាទីមន្ត្រីក.ប.ប ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ។
នេះបើយោងតាមប្រភពឯកសារច្បាស់ការមួយដែលអង្គភាពយើងខ្ញុំទទួលបាន។
ថ្ងៃទី ៖ 13-07-2022, ដោយ Bongvy | 1126 Views
|
អបអរសារទរ!លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន ទទួលប័ណ្ណសរសើរសម្ដេចក្រឡាហោម ស ខេង
ភ្នំពេញ៖នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២២នេះ ក្រសួងមហាផ្ទៃបានរៀបកម្មវិធីប្រកាសសមាសភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ក្រោមធអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ថ្ងៃទី ៖ 07-07-2022, ដោយ Bongvy | 260 Views
|
លោកគ្រូ គុណ សៅ នាយកសាលាបឋមសិក្សាមេសរប្រចាន់លើថ្លែងអំណរគុណសប្បុរសជនឧបត្ថម្ភថវិកា និងនាំសម្ភារៈជូនសិស្សានុសិស្ស
ព្រៃវែង៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកគ្រូ គុណ សៅ នាយកសាលាបឋមសិក្សាមេសរប្រចាន់លើ និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សនៃសាលាបឋមសិក្សាមេសរប្រចាន់លើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រួសារ កុង អ៊ាក ម៉ា យី និងកុងទាក ដែលបានឧបត្ថម្ភថវិកា និងនាំយកនូវសម្ភារៈជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាមេសរប្រចាន់លើ។នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោកគ្រូ គុណ សៅ ដែលអង្គភាពសារព័ត៌មាន BTN New ទទួលបាន។
ថ្ងៃទី ៖ 07-07-2022, ដោយ Bongvy | 162 Views
|
|
|
សប្បុរជន និងក្រុមការងារចុះជួយភូមិមេសរប្រចាន់លើរៀបកម្មវិធីពិសារអាហារសាមគ្គីនិងចែកលិខិតថ្លែងឣំណរគុណ
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រគល់ជូនលិខិតថ្លៃងឣំណរគុណចំពោះសប្បុរសជន និងក្រុមការងារបក្សចុះជួយភូមិមេសប្រចាន់លើ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិដ៏លឿននិងឆាប់រហ័ស ដោយសារមានការជ្រោមជ្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយទំាងអស់ ឧបត្ថម្ភថិវកា និងបានលះបង់កម្លាំងកាយចិត្តចំពោះភូមិមេសរប្រចាន់លើអោយបាននូវផ្លែផ្កាយយ៉ាងពេញលេញទាំងការគាំទ្រ ក្នុងការបោះឆ្នោត និងការរីកចំរើនហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិ។
ថ្ងៃទី ៖ 26-06-2022, ដោយ Bongvy | 189 Views
|
សូមឣបឣរសាទរ!លោកគ្រូ ចាន់ សេរី ត្រូវបានសម្ដេចសង្ឃនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់គោរម៍្យងារជា«ធម្មទានាចារ្យជំនួយការ»
ភ្នំពេញ៖ យោងតាមព្រះរាជសង្ឃប្រកាសលេខៈ ៥៤/២២ម.ស.រ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់សម្ដេចព្រះឣគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គោរម៍្យងារជា«ធម្មទានាចារ្យ ជាជំនួយការ» ជូនលោកគ្រូ ចាន់ សេរី ក្រោមព្រះរាជអធិបតី សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តវិមានតេជះ (ហៅ ស្រះចក) ព្រះតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះឣគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី ៖ 20-06-2022, ដោយ Bongvy | 125 Views
|
|
ក្រោយមានការផ្សាយព័ត៌មានក្លែងក្លាយបង្ខូចកេរ្តិ៍ឈ្មោះ លោក តេង ប៊ុនថុន ឆ្លើយតបថា…
(ភ្នំពេញ)៖ក្រោយមានការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះកិត្តិយសលោក តេង ប៊ុនថុន តាមរយៈPage ក្លែងក្លាយ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំនិងញុះញង់ឲ្យមានការខឹងសម្បារដល់សមត្ថកិច្ចដែលជាអ្នកអនុវត្តន៍ច្បាប់ស្របតាមនីតិវិធី ករណីសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងហាង Mode Store កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ មានម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ។
ថ្ងៃទី ៖ 08-02-2022, ដោយ Bongvy | 200 Views
|
|
ស្ថានទូតអាមេរិកថាបញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩
(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។
ថ្ងៃទី ៖ 06-01-2022, ដោយ Bongvy | 150 Views
|
ដឹងការពិតហើយក្រោយសមត្ថកិច្ចចុះបង្រ្កាបហាង Mode Storeបិទសំណុំរឿងបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យលោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ៣២/២១របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Storeបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១លោក ចែ សុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ និងសហការចូលរួមដោយលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ប្រធានក្រុមប្រតិបត្តិការទី៧ ដែលមានសមាសភាពចូលរួមពីលោកអភិបាលខណ្ឌរង, ចៅសង្កាត់ ,មន្ត្រី ក.ប.ប ,ប្រធានភូមិ ,នាយប៉ុស្ដិ៍ ,ប្រធានប៉ុស្ដិ៍បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងហាង Mode Storeស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនសង្ស័យមិនមានប្រភពមាននិងច្បាប់ត្រឹមត្រូវ។
ថ្ងៃទី ៖ 29-11-2021, ដោយ Bongvy | 380 Views
|
ទ្រាំលែងបានហើយ!ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យទៅអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ)៖យោងតាមពាក្យបណ្ដឹងលោក ស្រី ហោម គីមវង់ ចុះថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១បានដាក់ពាក្យបណ្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយចំពោះទង្វើលលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ។
នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបានពីសារព័ត៌មានCPC News
ថ្ងៃទី ៖ 25-09-2021, ដោយ Bongvy | 308 Views
|
ទ្រាំលែងបានហើយ!ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យទៅអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ)៖យោងតាមពាក្យបណ្ដឹងលោក ស្រី ហោម គីមវង់ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១បាន
ដាក់ពាក្យបណ្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយចំពោះទង្វើលលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.
ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ។
នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបានពីសារព័ត៌មានCPC News
ថ្ងៃទី ៖ 25-09-2021, ដោយ Bongvy | 239 Views
|
សមាគម ស.ស.ស ដាក់លិខិតសុំអន្តរាគមន៍ទៅអភិបាលខេត្តស្ទឹងត្រែង
(ខេត្តស្ទឹងត្រែង)៖កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ឆេង សុវីន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ស.ស.ស បានដាក់លិខិតទៅឯកឧត្តម ម៉ុម សាវឿនអភិបាលខេត្តស្ទឹងត្រែង ដើម្បីសុំការអន្តរាគមន៍ និងចាត់វិធានការ ទៅលើលោក សាយ សុក្រាបទ មន្ត្រីប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ករណីកំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។
ថ្ងៃទី ៖ 17-09-2021, ដោយ Bongvy | 239 Views
|
ដំណឹងបាត់កិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង
(ខណ្ឌកំបូល)៖ អ៊ុស្រី យិន ភមរិន អាយុ ៧០ ឆ្នាំ បានជិះម៉ូតូកង់បីឥណ្ឌាកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២០ គោលដៅមកពីបង់ប្រាក់ប្រចាំខែដែលអ៊ុស្រីបានទិញផ្ទះមួយល្វែងនៅគម្រោង បុរីពិភពថ្មីកំបូល៣ ដែលមាន ទទឹង ៤.១០ម៉ែត្រ និង បណ្តោយ១២ម៉ែត្រ ស្ថិតនៅផ្ទះលេខ ១១៥ ផ្លូវ ២៣B ភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ថ្ងៃទី ៖ 11-09-2021, ដោយ Bongvy | 347 Views
|
ប្រជាពលរដ្ឋជាង ២០ គ្រួសារស្នើសុំអាជ្ញាធរក្រុងប៉ោយប៉ែត បើកផ្លូវចាស់មានស្រាប់ឲ្យពួកគាត់បានធ្វើដំណើរឡើងវិញផង
(ប៉ោយប៉ែត)៖ ប្រជាពលរដ្ឋប្រមាណជា ២០ គ្រួសារមានទីលំនៅភូមិអូឬស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានដាក់ពាក្យបណ្ដឹងនិងលិខិតអន្តរាគមន៍ជាច្រើនលើកច្រើនសារមកហើយដើម្បីស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតជួយអន្តរាគមន៍បើកផ្លូវដែលមានស្រាប់មានទទឹង ២០ ម៉ែត្រគុណនឹងបណ្ដោយ ៣០ ម៉ែត្រតភ្ជាប់ទៅផ្លូវក្រុងលេខ៥០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរឫស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបុគ្គលមានលុយមានអំណាចរំលោភយកធ្វើជាកម្មសិទ្ធិក្នុងកំឡុងឆ្នាំ ២០០៩ រហូតមកដល់ពេលនេះមានរយៈពេល១២ ឆ្នាំមកហើយ។ ហើយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត បានត្រឹមតែសន្យាជួយរកដំណោះស្រាយមិនមានចំណាត់ការណាមួយច្បាស់លាស់លើផ្លូវច្បាប់។ រហូតមកដល់ពេលនេះនៅតែបុគ្គលបំពានទាំងនោះធ្វើរបងថ្មបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូលបានឡើយ។
ថ្ងៃទី ៖ 09-09-2021, ដោយ Bongvy | 623 Views
|
លោក (KOMURO KENTO) ជាប់ចោទពីបទ សមគំនិតក្នុងអំពើរំលោភលើទំនុកចិត្ត ត្រូវបានតុលាការដោះលែងយ៉ាងស្ងប់ស្ងាត់
(ភ្នំពេញ)៖ លោក (KOMURO KENTO) គឺជាជនជាតិជប៉ុន ដែលមានអាយុ២៨ឆ្នាំ កាត់លិខិតឆ្លងដែនលេខ TR 4249879 ស្នាក់នៅខុនដូ J-Tower អាគារលេខ៧០ ផ្លូវ៦៣ សង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់ចោទពីបទ សមគំនិតក្នុងអំពើរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា, ថ្ងៃទី០៨ ខែវិច្ឆិកា, ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២៩, មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
ថ្ងៃទី ៖ 09-09-2021, ដោយ Bongvy | 272 Views
|
|
|
ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តស្ទឹងត្រែងមកសមាគម ស.ស.ស
(ខេត្តស្ទឹងត្រែង)៖យោងពាក្យបណ្ដឹងចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ម៉ាត ២៥០០៛ បានដាក់
ពាក្យស្នើសុំឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ជួយអន្តរាគមន៍ទៅថ្នាក់
ដឹកនាំក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីជួយរកយុត្តិធម៌ ចំពោះទង្វើល ឈ្មោះ សាយ សុក្រាបទ ភេទ
ប្រុស ឋានៈជាប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ដែលបានប្រព្រឹត្តបទល្មើស កំហែង
យក គម្រាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។
បើយោងតាមតាមកំណត់ហេតុដកហូតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមាសភាពចូលរួមមាន៖
១,ឈ្មោះ សាយ សុក្រាបទ ប្រធានការិយាល័យ ក.ប.ប
២,ឈ្មោះពៅ ណារិទ្ធ ប្រធានការិយាល័យ ក.ប.ប
៣,ឈ្មោះ ភូ សុគា មន្ត្រី ក.ប.ប
៤,ឈ្មោះ វង្ស សុភក្រ្តាមន្ត្រី ក.ប.ប
៥,ឈ្មោះ ពៅ មុន្នីមន្ត្រី ក.ប.ប
៦,ឈ្មោះ ឆាង ដាលីន មន្ត្រីមន្ទីរពាណិជ្ជកម្ម។
ថ្ងៃទី ៖ 04-09-2021, ដោយ Bongvy | 324 Views
|
ក្រោយចេញរោគសញ្ញាឆបោកម្ចាស់បំណុលសម្រេចចិត្តដាក់ពាក្យបណ្ដឹងទប់ស្កាត់ការផ្ទេរកម្មសិទ្ធិផ្ទះ
(ភ្នំពេញ)៖ យោងតាមបណ្ដឹងទប់ស្កាត់ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យម្ចាស់បំណុលបានដាក់លិខិតទៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដើម្បីស្នើសុំទប់ស្កាត់ការផ្ទេរឬលទ្ធកម្មសិទ្ធិផ្ទះមួយកន្លែងស្ថិតនៅផ្ទះលេខៈ១៨ ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉េង ស្រីម៉ៅ ករណីជំពាក់លុយចំនួន៧២២៦ដុល្លារ។
ថ្ងៃទី ៖ 01-09-2021, ដោយ Bongvy | 612 Views
|
លិខិតថ្លែងអំណរគុណជូនចំពោះលោកស្រី ជុំ លក្ខិណា អគ្គនាយិកាក្រុមហ៊ុនស៊ីរីតា ត្រេឌីង
(ព្រៃវែង)៖ តាមរយៈ បណ្ឌិត តេង ប៊ុនថុន ជាអនុប្រធានក្រុមការងារឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ លោកស្រី ជុំ លក្ខិណា និងស្វាមី ព្រមទាំងបុត្រ បានឧបត្ថម្ភជែលលាងដៃចំនួន១០០ដប, សាប៊ូដុសខ្លួន១០០ដុំ,កៅអៀកបិទបាទជើង១០០កញ្ចប់,និងបច្ច័យចំនួន៨ម៉ឺនរៀល ដើម្បីប្រគេនដល់ព្រះសង្ឃ និងសម្រាប់ជួយដល់ការសាងសង់មន្ទីរបក្សភូមិ និង ជីកស្រះទឹកវត្តមេសរប្រចាន់លើក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងទុកជាសម្បត្តិរួមដល់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល។
ថ្ងៃទី ៖ 31-08-2021, ដោយ Bongvy | 351 Views
|
លិខិតថ្លែងអំណរគុណជូនចំពោះលោកមេធាវី ហាក់ ខេងងួន និងភរិយា ព្រមទាំងបុត្រ
(ព្រៃវែង)៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេសរប្រចាន់ បានចាត់ លោក បណ្ឌិត តេង ប៊ុនថុន ជាអនុប្រធានក្រុមការងារឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើឲ្យចុះជួយមូលដ្ឋានស្ថិតនៅភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
ថ្ងៃទី ៖ 31-08-2021, ដោយ Bongvy | 288 Views
|
|
លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមការងារបក្សភូមិដឹកនាំសមាជិកសមាជិកជួសជុលសំណង់សាសនា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន
(ព្រៃវែង)៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេសរប្រចាន់ បានចាត់ លោក បណ្ឌិត តេង ប៊ុនថុន ជាអនុប្រធានក្រុមការងារឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើឲ្យចុះជួយមូលដ្ឋានស្ថិតនៅភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីធ្វើការជួសជុលសំណង់សាសនា និងទីស្នាក់ការបក្សភូមិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា។
ថ្ងៃទី ៖ 26-08-2021, ដោយ Bongvy | 296 Views
|
លិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ម៉ៅ វិបុល
(ព្រៃវែង)៖យោងលិខិតថ្លែងអំណរគុណលេខៈ០១៦/២១ លោក បណ្ឌិត តេង ប៊ុនថុន ជាអនុប្រធានក្រុមការងារឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ ចេញលិខិតថ្លែងអំណរគុណជូនដំពោះឯកឧត្តម ម៉ៅ វិបុល និងលោក ជំទាវ ព្រមទាំងបុត្រ បានឧបត្ថម្ភឥដ្ឋចំនួន២,០០០០ដុំ(ពីរម៉ឺនដុំ) សម្រាប់ជូយដល់ការសាងសង់មន្ទីរបក្សភូមិ និង ជីកស្រះទឹកវត្តមេសរប្រចាន់លើ ដែលស្ថិតនៅភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
ថ្ងៃទី ៖ 17-08-2021, ដោយ Bongvy | 629 Views
|