តើវិធីសាស្រ្តទាំង៤នេះ លោកអាចចែករំលែកបានទេ?តើធ្វើយ៉ាងណាអាចចូលរៀនវគ្គទាំងនេះបាន?ហើយចំណាយខ្ពស់ទេ?
លោកសេង វិឆ្ឆិរ៉ា សមាជិកក្រុមប្រឹក្សាភិបាលបានអោយដឹងថា វិធីសាស្រ្តទាំង៤នេះអាចចែករំលែកបានសម្រាប់តែសមាជិកទេ និង មានតែនៅក្នុងវគ្គរបស់សមាគមគ្រឿងសម្អាងរបស់ខ្លួនតែប៉ុណ្ណោះ ហើយ ការចូលរៀនវគ្គនេះចំណាយអស់តែ ១១ដុល្លាទេកន្លងមក គឺថ្លៃអាហារនៅភោជនីយដ្ឋាន ទន្លេបាសាក់២ តែ១១ដុល្លាប៉ុណ្ណោះ។ ហើយចំពោះការចូលជាសមាជិកអស់តែ ៣០ដុល្លាទេ ក្នុងមួយខែសំរាប់សមាជិកVIPឬ ម្ចាស់អាជីវកម្ម ចំណែកសមាជិកធម្មតាវិញ បង់តែ ១០ដុល្លាប៉ុណ្ណោះក្នុង១ខែ។ អ្វីដែលពិសេសនោះគឺការចូលជាសមាជិកទទួលបានការគាំទ្រចំនួន៤ចំនុចគឺ
ទី១ សមាជិកទទួលបានការជួយគាំទ្រផ្នែកច្បាប់នានាលើវិស័យគ្រឿងសម្អាង
ទី២ ទទួលបានការជួយដោះស្រាយបញ្ហានានារបស់សមាជិក ជាពិសេសសមាជិកផ្សេងទៀតរួមគ្នាជួយគ្នាទៅវិញទៅមក។
ទី ៣គឺ ជួយអោយមុខរបររីកចំរើនលក់កើនឡើង រួមទាំងផ្នែកលក់ផ្នែកផ្សព្វផ្សាយ និងការគ្រប់គ្រងក្រុមហ៊ុនជាដើម។ល។
ទី៤គឺ ជួយផ្នែកបច្ចេកទេស គឺបច្ចេកទេសផលិតផល ដូចជាបាកូដ ស្តង់ដា ដឺឡេ អិនក្រេឌៀន វិធីប្រើប្រាស់ និង បច្ចេកទេសនាំចូលផលិតផលជាដើម។ល។
ចំពោះអ្នកចង់ចូលជាសមាជិកសូមទំនាក់ទំនងទៅលេខរបស់លោកផ្ទាល់គឺ 016 320 320 និង លោក ឃាង លីមិញ 015 589 111 ដើម្បីទទួលបានពាក្យសុំចូលជាសមាជិក។ សមាគមបានលើកជាពាក្យស្លោកឡើងថា ៖ ជួយផ្នែកច្បាប់ ជួយដោះស្រាយបញ្ហា ជួយបច្ចេកទេស និង ជួយអោយសមាជិកខ្លួនរីកចំរើន។