ហាងសំភារៈជជុះ ជប៉ុន សាគូរ៉ា បើកសាខាទី១៤របស់ខ្លួន
រាជធានីភ្នំពេញ៖ ហាងសំភារៈជជុះជប៉ុន យីហោ សាគូរ៉ាបានបើកដំណើរការអស់រយៈពេលជាង១០ឆ្នាំមកហើយ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ហាងសាគូរ៉ាបន្តបើកសាខាទី១៤របស់ខ្លួនមួយទៀតដែលមានទីតាំង នៅតាមបណ្តោយផ្លូវវេងស្រេង ខាងកើតមជ្ឍមណ្ឌល k-mal ប្រមាណជាង២០០ម៉ែត្រ។
អតិថិជនម៉ូយចាស់ៗរបស់សំភារៈជជុះ យីហោ សាគូរ៉ា តែងតែបន្តគាំទ្រជាហូហែ រហូតដល់យីហោហាងមួយនេះបើកសាខាទី១៤របស់ខ្លួន និង ត្រៀមបើកសាខាទី១៥ឆាប់ៗខាងមុខនេះផងដែរ។
អតិថិជនចាស់ៗដែលជាហ្វែនគាំទ្រសំភារៈជជុះទាំងនេះបានលើកឡើងថា គាត់តែងតែទៅហាងនេះជាបន្តបន្ទាប់ដើម្បីសង្កេតមើលមានអីវ៉ាន់មកថ្មីៗបន្តទៀតឬទេ ដើម្បីបានដើរកំសាន្តផង បានមើលអីវ៉ានថ្មីៗមកដល់ផង មានមួយណាពេញចិត្តនិងបន្តរើស ឬ ទិញតែម្តង។ អតិថិជនទាំងនោះបានបន្តទៀតថា មានសំភារៈជជុះមួយចំនួន ជាអីវ៉ាន់ម៉ាកប្រែនល្អៗ និង ល្បីៗមួយចំនួនពីប្រទេសជប៉ុនផង និង ពីប្រទេសលោកខាងលិចផង ដែលជាសំភារៈផ្តាច់មុខ ឬ ផលិតផលមានដែនកំណត់ ដែលទាំងនោះជាសេចក្តីពេញចិត្ត និង អាយដលរបស់ខ្លួនផងដែរ។
បើតាមសំដីម្ចាស់ហាងបានអោយដឹងថា ក្នុងឪកាសបើកសាខាទី១៤នេះ គាត់បានបញ្ចុះតំលៃ៣០%លើមុខទំនិញទាំងអស់នេះ ហើយការបញ្ចុះតំលៃនេះមានរយៈពេល៣ថ្ងៃ គឺ ថ្ងៃទី ១០ ១១ និង ១២។
ហើយគាត់បានបន្តទៅទៀតថា រាល់ការទិញទំនិញអស់៣០ដុល្លា អតិថិជនគួយកវិក័យបត្រនេះសសេរលេខ ទូរសព័ទ្ធដើម្បីដាក់ក្នុងធុងឆ្នោតចាប់យករង្វាន់គ្រឿងសំអាងម៉ាក BIYO ដែលជាផលិតផលរបស់ប្រទេសជប៉ុនសុទ្ធ ហើយតំលៃមួយឈុតនេះគឺមានតំលៃរហូតដល់ ១២៨ដុល្លាឯណោះ ការចាប់រង្វាន់នេះក៍ធ្វើឡើងរយៈពេល០៣ថ្ងៃផងដែរគឺ ថ្ងៃទី ១០ ១១ និង ១២ ។
|