I.និយមន័យ
សំណងគឺជាអង្គធាតុរឹងដែលមិនអាចធ្វើការផ្លាស់ទីបានឡើយ ( យើងអាចហៅវាបានថាជាអចលនវត្ថុ)។
II.រាល់ការងារសំណង់ត្រូវគោពរទៅតាមគោលការណ៍
រាល់ការងារសំណង់ត្រូវគោពរទៅតាមគោលការណ៏ដូចខាងក្រោម៖
-
ការពារផលប្រយោជន៍សាធារណៈនិងសិទ្ធិបុគ្គល
-
ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន
-
រៀបចំដែនដី និង នគរូបនីយកម្ម
-
អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និង បរិស្ថាន
-
រក្សានិងលើកកម្ពស់អត្តសញ្ញណជាតិ។
-
ប្លង់ស្ថាបត្យកម្មនៃសំណង់
-
បទបញ្ញត្តិបចេ្ចកទេសំណង់
-
សង្ដ់ដារសុវត្តិភាពអគ្គីភ័យ
III.ការស្នើសុំលិខិតអនុញ្ញាតសាងសង់
ក.សំណង់ដែលត្រូវស្មើសុំអនុញ្ញតសាងសង់
យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ របស់រាជរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ ជាមុនគឺរាល់ការសាងសង់ថ្មី ឬសាងសង់ឡើងវិញលើអគារដែលមានស្រាប់នៅក្នុងទីក្រុង និងទីប្រជុំជន។
ខ. ឯកសារចាំបាច់សម្រាប់ការស្នើសុំការអនុញ្ញាតសាងសង់
យោងតាមមាត្រា៩ នៃអនុក្រឹត្យ ស្ដីពីលិខិតអនុញ្ញាតសាងសង់ ដើម្បីអាចស្នើសុំការអនុញ្ញាតបាន ម្ចាស់អចលនទ្រព្យត្រូវភ្ជា់ប់មកជាមួយនឹងឯកសារដូចខាងក្រោម៖
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីជាបណ្ដោះអាសន្ន
-
សលាកបត្រដីឡូតិ៍ និងប្លង់ទីតាំងអគារនៅក្នុងដីឡូតិ៍
-
ប្លង់ និងគម្រោងស្ថាបត្យកម្ម វិស្វកម្ម
-
អត្តសញ្ញាណប័ណ្ណសម្គាល់ជាជនជាតិខ្មែររបស់អ្នកស្នើសុំ
-
ពាក្យសុំលិខិតអនុញ្ញាតសាងសង់ដោយមានហត្ថលេខារបស់ម្ចាស់ដី និងអ្នកធ្វើគម្រោង។ (សំណុំលិខិតពាក្យសុំលិខិតអនុញ្ញាតសាងសង់ទាំងអស់ត្រូវធ្វើឡើងជាភាសាខ្មែរ ហើយអត្ថបទជាភាសាអង់គ្លេស និងភាសាបារាំងអាចផ្ដល់ភ្ជាប់ជាមួយនឹងលិខិតនេះបាន)។
គ.លិខិតអនុញ្ញាតសាងសង់មាន ៣ ប្រភេទ
លិខិតអនុញ្ញាតសាងសង់ត្រូវបានកំណត់ចំនួន ៣ ថ្នាក់ផ្សេងគ្នា ទៅតាមទំហំនៃការសាងសង់ គម្រោងនីមួយៗ។
១.ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតូចជាង ឬស្មើ ៥០០ ម៉ែត្រការ៉េ និងមានកម្ពស់ទាបជាង ឬស្មើ៤ជាន់ (គិតទាំងជាន់ផ្ទាល់ដីនិងគ្មានជាន់ក្រោមដី)។
២. ថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣,០០០ ម៉ែត្រការ៉េ ទាបជាង ឬស្មើ១១ជាន់ (គិតទាំងជាន់ផ្ទាល់ដីនិងគ្មាសនជាន់ក្រោមដី)។
៣. គម្រោងសាងសង់ណាដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៣,០០០ ម៉ែត្រការ៉េ ត្រូវមកសុំការអនុញ្ញាតសាងសង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្ទាល់តែម្តង។
ឃ. រយៈពេលនៃការស្នើសុំការអនុញ្ញាតសាងសង់ និងការចំណាយសេវាកម្ម
រយៈពេលនៃការស្នើសុំការអនុញ្ញាតសាងសង់ គឺអាស្រ័យទៅលើ ប្រភេទ សំណង់ ទំហំ ដី និង ទីកន្លែង៖
-
សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងដែនដី ត្រូវចំណាយពេលអតិបរមា ៤៥ថ្ងៃ នៃថ្ងៃធ្វើការ
-
សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីអភិបាលរាជធានី-ខេត្ត ត្រូវចំណាយពេលអតិបរមា ២៥ថ្ងៃ នៃថ្ងៃធ្វើការ
-
សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីអភិបាលក្រុង-ស្រុក-ខណ្ឌ ត្រូវចំណាយពេលអតិបរមា ១៥ថ្ងៃ នៃថ្ងៃធ្វើកា
ការបង់ថ្លៃក្នុងការស្នើសុំគឺគិតទៅលើទំហំផ្ទៃក្រឡា និងប្រភេទគម្រោងសាងសង់នោះ។ឧទាហរណ៍៖ សម្រាប់គម្រោងសំណង់លំនៅដ្ឋាន ដែលមានផ្ទៃក្រឡាសាងសង់ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោហ៊ុយសេវាគឺប្រែប្រួលទៅតាមប្រភេទផ្ទះដូចជា ភូមិគ្រឹះត្រូវបង់សេវាចន្លោះពី ៦ សែនរៀល ដល់ ១.៨ លានរៀល។ សម្រាប់ផ្ទះល្វែង ថ្លៃសេវាចន្លោះពី ៤ សែនរៀល ដល់ ១,២ លានរៀល និងសម្រាប់ផ្ទះថ្មក្រោមឈើលើមានតម្លៃចន្លោះពី ១៤ ម៉ឺនរៀល ទៅ ២២ម៉ឺនរៀល។
ង.ករណីក្រសួងមិនពិនិត្យ
បើយោងតាម ច្បាប់ស្ដីពី អនុក្រឹត្យ ស្ដីពី លិខិអនុញ្ញាតសាងសង់ នៅជំពូកទី៧
មាត្រា៣៨ កថាខណ្ឌទី៣ ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចមិនសម្រេចលើពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ឬរះរើក្នុងរយះពេលដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ម្ចាស់សំណើអាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋាន សំណង់ចាប់ពីថ្ងៃផុតរយះពេលកំណត់នោ
IV.ការអស់សុពលភាពលិខិតសាងសង់
លិខិតអនុញ្ញាតសាងសង់ អស់សុពលភាពក្នុងករណីដែលការដ្ឋានសំណង់មិនបានចាប់ផ្ដើមដំណើរការក្នុងរយៈពេល(មួយឆ្នាំ) គិតចាប់ពីរថ្ងៃចេញលិខិតអនុញ្ញាតសាងសង់នោះ។ ក្នុងករណីម្ចាស់សំណង់ទទួលលិខិតអនុញ្ញាតបើកការដ្ឋានសំណង់រយៈពេលនៃសុពលភាព លិខិតអនុញ្ញាតសាងសង់ត្រូវចាប់ផ្ដើមរាប់ឡើងវិញគិតចាប់ពីរថ្ងៃចេញលិខិតអនុញ្ញាតបើកការដ្ឋាន សំណង់នោះ។
ឧទាហរណ៍ ថា៖ បុគ្គលឈ្មោះ សុខ គាត់បានធ្វើលិខិតអនុញ្ញាតសាងសង់ស្នើសុំទៅ ក្រសួងរៀបចំដែនដី នរគរូបនីយកម្មនិងសំណង់ ដើម្បីសាងសង់អាគារមួយកន្លែង ក្រសួងរៀបចំដែនដី នរគរូបនីយកម្មនិងសំណង់គេក៏ចេញលិខិតអនុញ្ញាឱ្យដែលមានសុពលភាព មួយឆ្នាំ តែបុគ្គលឈ្មោះ សុខ និង គាត់អត់ព្រមធ្វើការសាងសង់អាគារដែលគាត់បានស្នើសុំអនុញ្ញាតសាងសង់និងដែលផុតរយៈពេលមួយឆ្នាំនិងក៏ផុត ចឹងគាត់មិនអាចធ្វើការសាងសង់បានទេ។
ក.ករណីបន្តសុពលភាពនៃលិខិតអនុញ្ញាតសាងសង់
យើងអាចបន្តសុពលភាពនៃលិខិតអនុញ្ញាតសាងសង់ទៅបានត្រូវ៖
-
ការស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ត្រូវបានធ្វើដោយអាជ្ញាធរមានសមត្ថកិច្ច តាមរយៈយន្តការច្រកចេញច្រកចូលតែមួយ ក្នុងរយៈពេល ៣០ សាមសិបថ្ងៃ ផុតសុពលភាពលិខិតអនុញ្ញាតសាងសង់
-
គ្មានការកែប្រែគម្រោងប្លង់ស្ថាបត្យកម្មដើម នៃលិខិតអនុញ្ញាតសាងសង់
-
មិនទាន់មានការចាប់ផ្ដើមសាងសង់នៅការដ្ឋានសំណង់រយៈពេលសម្រាប់សម្រេចលើពាក្យស្នើសុំបន្តសុពលភាព លិខិតអនុញ្ញាតសាងសង់។
V.បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់
ក.ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋាន
ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់ ។ នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា ៖
-
លិខិតអនុញ្ញាតសាងសង់
-
គម្រោងប្លង់គ្រឿងផ្គុំសំណង់
-
ឯកសារសិក្សាភូព្ភសាស្ត្រ
-
សៀវភៅបន្ទុកនៃការងារសាងសង់
-
កិច្ចសន្យាម៉ៅការសំណង់
-
ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់
-
ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង ។
សូមបញ្ជាក់ផងដែរថា នៅពេលបញ្ចប់ការងារសាងសង់ជាស្ថាពរម្ចាស់សំណង់ត្រូវស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋានសំណង់មួយទៀតពីអាជ្ញាធរមានសមត្ថកិច្ច ។
ខ.ការធានារ៉ាប់រង
មុនពេលបើកការដ្ឋានសាងសង់ រាល់ការដ្ឋានសាងសង់គឺតម្រូវឱ្យមានការធានារ៉ាប់រងលើ៖
-
ការខាតបង់ទ្រព្យសម្បត្តិ
-
របួសស្នាម
-
ការបាត់បង់អាយុជីវិត
គ.មុនចូលប្រើប្រាស់សំណង់ត្រូវ
មុនពេលចូលធ្វើការកាន់កាប់សំណង់ ម្ចាស់គម្រោងត្រូវតែធ្វើការស្នើសុំ វិញ្ញាបនប័ត្រប្រើប្រាស់សំណង់ ដើម្បីប្រើប្រាស់សំណង់។ហើយត្រូវតែមានអ្នកទទួលខុសត្រូវលើថ្លៃសេវាត្រួតពិនិត្យគុណភាព និងសុវត្តិភាពសំណង់ គឺម្ចាស់សំណង់មានតួនាទីចេញថ្លៃសេវាទាំងអស់។ក្រោយពេលបញ្ចប់គម្រោងសាងសង់ ម្ចាស់គម្រោងត្រូវតែស្នើសុំស្នើសុំ លិខិតបញ្ជាក់ពីអនុលោមភាពនៃការងារតាមគម្រាងប្លង់។
ឃ.ករណីបាក់រំលំសំណង់
ករណីរាល់ការខូចខាត បាក់រលំសំណង់ ឬបង្ករគ្រោះថ្នាក់ណាមួយអ្នកដែលមានករណីទទួលខុសត្រូវមាន៖
-
អ្នកសិក្សាគម្រាងប្លង់ និង សាងសង់
-
ម្ចាស់គម្រោង
-
អ្នកត្រួតពិនិត្យសំណង់
VI.ខណ្ឌមិនចាំបាច់ក្នុងការស្នើសុំលិខិតអនុញ្ញាសាងសង់
ពិតណាស់គឺមាន! សំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅទីជនបទ ឬតំបន់ឆ្ងាយពីផ្លូវជាតិ ឆ្ងាយពីផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌជាតិ ឬតំបន់អភិរក្សជាដើម គឺមិនតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់នោះឡើយ៕ ឧទាហរណ៍ បើករណីក្នុងសាងសង់ក្នុងភាពអាសន្នក្នុងករណីចាំបាច់បំផុតយើងមិនចាំបាច់ការស្នើសុំការអនុញ្ញាតការសាងសង់ទេ តែមុនរយៈពេលនៃ៣០ថ្ងៃយើងអាចស្នើទៅសុំទៅ ក្រសួងរៀបចំដែនដី នរគរូបនីយកម្មនិងសំណង់។
ក.ករណីជនដែលបន្លំនៃឯកសារ
លើសពីនេះ បុគ្គលណាដែលក្លែងបន្លំឯកសារ ឬផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរ ឬរដ្ឋមន្រ្តីដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ នឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញត្តិ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមមាត្រាទី៤៨ ជំពូកទី១០ នៃអនុក្រឹត្យនេះ ស្តីពីទណ្ឌកម្ម។