តើការស្នើសុំធ្វើ ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យត្រូវភ្ជាប់ឯកសារអ្វីខ្លះ ?
ការស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
-
បំពេញពាក្យស្នើសុំ ( PT 01) (០១ ច្បាប់)
-
ច្បាប់ថតចម្លងវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ឬកិច្ចសន្យា ទិញលក់
-
ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅសម្រាប់ជនបរទេស
-
រូបភាពអចលនទ្រព្យ (ទីតាំងដី និងសំណង់)
-
ទីតាំងអចលនទ្រព្យ (និយាមការ៖ រយៈទទឹង និងរយៈបណ្តោយ)
-
ច្បាប់ថតចម្លង បង្កាន់ដៃទឹក ភ្លើង (ប្រសិនបើមាន)
-
លេខទូរស័ព្ទ និងអ៊ីម៉ែល (e-mail)
-
ឯកសារពាក់ព័ន្ធផ្សេងៗទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋាន សាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)...។ល។
-
បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ Single Invoice។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
តើការប្រកាសនិងបង់ពន្ធលើអចលនទ្រព្យចាប់ផ្ដើមប្រមូលនៅពេលណា ?
ការិយបរិច្ឆេទដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ ចាប់ផ្ដើមពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
ករណីបង់ពន្ធលើអចលនទ្រព្យយឺតពេល តើត្រូវរងពិន័យដូចម្ដេច ?
ពន្ធលើអចលនទ្រព្យផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ប្រសិនបើបង់ពន្ធយឺតយ៉ាវត្រូវរង ទោសទណ្ឌតាមបទប្បញ្ញត្តិស្តីពីសារពើពន្ធ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
តើពន្ធលើអចលនទ្រព្យអាចបង់នៅទីកន្លែងណាខ្លះ ?
ការបង់ពន្ធលើអចលនទ្រព្យ អាចធ្វើការប្រកាសនិងបង់នៅតាម៖
-
នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ និងសាខាពន្ធដារខេត្ត-ខណ្ឌ ឬ
-
នៅតាមបណ្តាធនាគារ និងតាមសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ា ក.អ ឬសាខា ធនាគារវឌ្ឍនៈ ឬសាខាធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬសាខាធនាគារ ជេត្រាស រ៉ូយ៉ាល់ (អតីតសាខាធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់) ឬ ធនាគារស្ថាបនា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ