តើសហគ្រាសអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួនប៉ុន្មានក្នុងមួយឆ្នាំ?
សហគ្រាសអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ ចំនួន៖
-
ផលរបរលើសពី ៤ ០០០លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល
-
ផលរបរលើសពី ១០ ០០០ លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០ រៀល
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ១៩៨ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីការកែសម្រួលវិធាន និងនីតិវិធី គ្រប់គ្រងប្រមូលពន្ធប៉ាតង់
តើបែបបទនៃការបង់ពន្ធប៉ាតង់ត្រូវបង់បែបណា ?
បែបបទនៃការបង់ពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម៖
-
អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពអាជីវកម្មនីមួយៗ
-
សកម្មភាពជាឧបសម្ព័ន្ធនានានៃសកម្មភាពអាជីវកម្មត្រូវចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ
-
អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយនៅក្នុងរាជធានី-ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ
-
អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី-ខេត្ត ដែលអាជីវកម្មស្ថិតនៅ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ១៩៨ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីការកែសម្រួលវិធាន និងនីតិវិធី គ្រប់គ្រងប្រមូលពន្ធប៉ាតង់
តើពន្ធប៉ាតង់ប្រចាំឆ្នាំ ចាប់ផ្ដើមបង់និងដាក់លិខិតប្រកាសពន្ធពីខែណាដល់ខែណា ?
ពន្ធប៉ាតង់ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវបង់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធ នីមួយៗ។
ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ១៩៨ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីការកែសម្រួលវិធាន និងនីតិវិធី គ្រប់គ្រងប្រមូលពន្ធប៉ាតង់