អាករពិសេសលើទំនិញ និងសេវាមួយចំនួន
អាករពិសេសលើទំនិញ និងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញនិងសេវាមួយចំនួន។ ទំនិញដែលជាប់អាករនេះរួមមានស្រា(៣៥%)ស្រាបៀរ(៣០%) និងបារី(២០%)។ ចំពោះសេវាដែលជាប់អាករនេះមានសេវាលម្ហែកម្សាន្តនិងសេវាដឹកអ្នកដំណើរតាមផ្លូវ អាកាស(១០%) និងសេវាទូរស័ព្ទ(៣%)។ អ្នកជាប់ពន្ធដែលផលិតទំនិញ ឬផ្គត់ផ្គង់សេវាទាំងនេះត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករ នេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
|