ក្តៅៗ ធនាគារមួយទៀតរបស់ អាមេរិក ប្រកាសក្ស័យធន់ ការរដួលរលំដ៏ធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
ធនាគារ The First Republish របស់អាមេរិកបានប្រកាសក្ស័យធន និងត្រូវបាននិយ័តកររដ្ឋ California រឹបអូសជាផ្លូវវការកាលពីថ្ងៃចន្ទ ហើយទ្រព្យសម្បត្តិទាំងអស់ត្រូវបានលក់ឲ្យធនាគារធំបំផុតរបស់អាមេរិក JP Morgan Chase ដើម្បីធានាប្រាក់បញ្ញើអតិថិជននៅក្នុងធនាគារ ។
ធនាគារ First Republic ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេស្គាល់ថា ជាអ្នកផ្តល់ការប្រាក់ខ្ពស់ដល់អតិថិជន ដែលមានទ្រព្យសម្បត្តិច្រើន។ ទ្រព្យសកម្មរបស់ខ្លួនមានចំនួន ២២៩.១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៣ ខែមេសា លើសពីធនាគារ Silicon Valley ដែលទើបនឹងដួលរលំ នៅក្នុងខែមីនាទៅទៀត។
ថ្ងៃទី ៖ 03-05-2023, ដោយ BTN | 50 Views
|
សមាគមគ្រឿងសម្អាង CCA ជួបសំណេះសំណាលសមាជិកខ្លួន១២ក្រុមហ៊ុន ក្រោមប្រធានបទសំខាន់ៗមួយចំនួន
រាជធានីភ្នំពេញ៖យោងលិខិតផ្សព្វផ្សាយរបស់សមាគមCCA និង ព័ត៌មានផ្សព្វផ្សាយនានាបានអោយដឹងថាសមាគមនេះនិងជួបសំណេះសំណាលសមាជិករបស់ខ្លួនក្រុមទី១ចំនួនប្រហែលពី១០ ទៅ ១៥នាក់ នៅថ្ងៃទី 25-4-23នេះជាកំហិត។ គេឃើញសមាគមមួយនេះជួបជុំសំណេះសំណាលសមាជិករបស់ខ្លួនតាមការណាត់មែន ដោយមានសមាជិកតែ១២ក្រុមហ៊ុនទេចូលរួម ហើយបានលើកយកប្រធានបទសំខាន់ៗមួយចំនួនមកចែករំលែកដូចដែលបានគ្រោងទុកមែន។
តើ ប្រធានបទអ្វីខ្លះដែលសមាគមនេះលើកយកមក? បើយោងតាម លោក ឃាង លីមីញ នាយករដ្ឋបាលបានអោយដឹងថា នៅថ្ងៃទី ២៥នេះ សមាគម CCA បានលើកយកប្រធានបទសំខាន់ៗចំនូន ៤ និង បានប្រាប់អំពីអត្ថប្រយោជន៍នៃការចូលជាសមាជិករបស់សមគមផងដែរ។
ថ្ងៃទី ៖ 25-04-2023, ដោយ BTN | 16 Views
|
ការរឹបអូស ទ្រព្យបញ្ចាំទៅលក់ ដោយគ្មានការសម្រេចពីតុលាការ តើខុសច្បាប់ដែរឬទេ ?
ការអនុវត្តដោយបង្ខំ គឺជានីតិវិធីមួយដែលភាគីឈ្នះក្តីស្នើសុំតុលាការធ្វើនីតិវិធីបង្ខំដល់ភាគីចាញ់ក្តីឲ្យប្រតិបត្តិតាមសេចក្តីសម្រេចរបស់តុលាការឬសេចក្តីសម្រេចនៃស្ថាប័នយុត្តាធិការផ្សេង កំណត់ដោយច្បាប់ ដូចជាសេចក្តីសម្រេចរបស់មជ្ឈត្តករជាដើម។ សេចក្តីសម្រេចរបស់តុលាការនិងស្ថាប័នយុត្តាធិការផ្សេងនោះអាចពាក់ព័ន្ធនឹងការឲ្យសងជាប្រាក់ ពាក់ព័ន្ធនឹងការចាត់ចែងលើចលនវត្ថុ ឬអចលនវត្តុ។ល។ តើការអនុវត្តដោយបង្ខំប្រព្រឹត្តទៅដូចម្តេចខ្លះ? ការអនុវត្តដោយបង្ខំមានលក្ខណៈស្មុគ្រស្មាញ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី បើមិនដូច្នោះទេនឹងត្រូវបានស្ថាប័នអនុវត្តលើកចោលឬលុបចោលជាមិនខានឬអាចនិយាយបានថាការឈ្នះក្តីជាការឥតប្រយោជន៍ឬមានតែលើក្រដាសប៉ុណ្ណោះ។ ហេតុនេះភាគីវិវាទ ជាពិសេសភាគីឈ្នះក្តីត្រូវពឹងពាក់មេធាវីជំនាញលើកិច្ចការនេះ សំរាប់ជួយដំណើរការនីតិវិធីអនុវត្តដោយបង្ខំរហូតដល់ចប់សម្រេចបានលទ្ធផលស្របតាមសាលក្រមឬសាលដីកាឬមជ្ឈត្តវិនិច្ឆ័យដែលខ្លួនទទួល បាន ដោយសារតែនីតិវិធីនៃការអនុវត្តដោយបង្ខំច្រើននិងបត់បែនទៅតាមប្រភេទកម្មវត្ថុនៃការអនុវត្ត នៅទីនេះសូមលើកយកត្រឹមជាសញ្ញាណខ្លះដើម្បីឲ្យបានស្គាល់ រីឯការងារលំអិតភាគីវិវាទគួជួបពិភាក្សាជាមួយមេធាវី៖ ក្នុងនីតិវិធីអនុវត្តដោយបង្ខំ គូភាគីវិវាទត្រូវបានកំណត់ជាឈ្មោះថ្មីដោយភាគីឈ្នះក្តីត្រូវបានហៅថា "ម្ចាស់បំណុលនៃការអនុវត្ត" រីឯភាគីចាញ់ក្តីត្រូវបានហៅថា "កូនបំណុលនៃការអនុវត្ត" ។ម្ចាស់បំណុលនៃការអនុវត្តត្រូវដាក់ពាក្យសុំការអនុវត្តដោយបង្ខំទៅស្ថាប័នអនុវត្តដែលអាចមានជា "តុលាការអនុវត្ត ឬអាជ្ញាសាលា" ហើយត្រូវបញ្ជាក់ពីនីតិវិធីដែលត្រូវអនុវត្តបង្ខំដោយផ្ទាល់ ឬការអនុវត្តជំនួស ឬវិធានបង្ខំដោយប្រយោល ។
ពាក្យសុំត្រូវភ្ជាប់ជាមួយនឹងលិខិតអនុវត្តដែលមានអនុភាពអនុវត្ត។ លិខិតអនុវត្តអាចជាសាលក្រមឬសាលដីកាចូលស្ថាពរឬបំពេញនូវចំណុចផ្សេងទៀតដូចចែងក្នុងមាត្រា៣៥០ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ លិខិតអនុវត្តមានអនុភាពចាំបាច់ត្រូវតែមានរូបមន្តអនុវត្តភ្ជាប់ជាមួយលិខិតអនុវត្ត លើកលែងតែករណីរឿងក្តីប្រាក់តិចតួចឬករណីផ្សេងទៀតដូចមានបញ្ជាក់ក្នុងមាត្រា ៣៥៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ ដើម្បីទទួលបានរូបមន្តអនុវត្ត ម្ចាស់បំណុលនៃការអនុវត្តត្រូវដាក់ពាក្យសុំពីតុលាការដែលគ្រប់គ្រងសំណុំរឿងនៃលិខិតអនុវត្តចូលស្ថាពរ។ សោហ៊ុយសំរាប់ការអនុវត្តនិងសោហ៊ុយសំរាប់នីតិវិធីត្រូវបានកំណត់ឲ្យបង់ ហើយបណ្តឹងតវ៉ា បណ្តឹងជំទាស់ ក៏ត្រូវបានអនុញ្ញាតឲ្យកើតមាននៅក្នុងនីតិវិធីអនុវត្តដោយបង្ខំនេះដែរ។ សរុបសេចក្តីមក ភាគីឈ្នះក្តីដើម្បីទទួលបានលទ្ធផលស្របតាមសាលក្រមឬសាលដីកាឬមជ្ឈត្តវិនិច្ឆ័យ... ក្រៅពីការអនុវត្តដោយស្ម័គ្រចិត្តរបស់ភាគីចាញ់ក្តី ត្រូវស្នើសុំការអនុវត្តដោយបង្ខំដែលជាវិធីត្រូវតែធ្វើ។ នីតិវិធីនៃការអនុវត្តដោយបង្ខំមានភាពស្រដៀងគ្នាទៅនឹងនីតិវិធីនៃការដោះស្រាយបណ្តឹងវិវាទដែរ ពីព្រោះមានការតម្រូវឲ្យបង់ប្រាក់ប្រដាប់ក្តី លក្ខខណ្ឌជ្រើសតាំងអ្នកតំណាងដោយអាណត្តិ នីតិវិធីនៃបណ្តឹងតវ៉ា
បណ្តឹងជំទាស់ ហើយមានភាពបត់បែនទៅតាមកម្មវត្ថុនៃការបង្ខំឲ្យសងជាប្រាក់ ចលនវត្ថុ ឬអចលនវត្ថុ។ ការពឹងពាក់មេធាវីជំនាញពីកិច្ចការនេះ គឺជារឿងដែលត្រូវយកចិត្តទុកដាក់ដើម្បីអាចឲ្យលទ្ធផលនៃសេចក្តីសម្រេចជោគជ័យជាពិសេសក្នុងនីតិវិធីនៃបណ្តឹង ឬបណ្តឹងជំទាស់ត្រូវបានកំណត់ដោយច្បាប់តែម្តងថាអ្នកតំណាងដោយអាណត្តិត្រូវជាមេធាវី (មាត្រា៣៤៨ កថាខណ្ធទី១នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៕
ថ្ងៃទី ៖ 30-03-2023, ដោយ BTN | 26 Views
|
តោះមកស្វែងយល់ចំណោទបញ្ហា ខាងក្នុង ខាងក្រៅ និង ដៃគូប្រកួតប្រជែងរបស់អ្នកស៊ីវិស័យគ្រឿងសម្អាង។
ពិតណាស់វិស័យគ្រឿងសម្អាងគឺជាតម្រូវការយ៉ាងចាំបាច់មួយរបស់អ្នកប្រើប្រាស់ជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាយើង និង បានហុចផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងតាមរយៈពន្ធដារ ពន្ធនាំចូល វិស័យដឹកជញ្ជូនជាដើម ។ល។។
ហើយការរកស៊ីវិស័យគ្រឿងសម្អាងមួយនេះអ្នករកស៊ីក៍គួតែចេះវិធីសាស្រ្តអ្វីខ្លះ ឬ ចំណេះដឹងពីចំណោទបញ្ហា ហានិភ័យនានា លើវិស័យនេះផងដែរ តួយ៉ាងដូចជា ហានិភ័យខាងក្នុង ខាងក្រៅ និង ហានិភ័យនានា ជាមួយដៃគូប្រកួតប្រជែងផងដែរ ដែលអ្នកស៊ីមួយចំនួនតែងតែលើកឡើងជាសំនួរ ឬ ចំណោទចោទបញ្ហាសួយ៉ាងច្រើនទៅវាគ្មិនផ្សេងៗ ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលលើកមុនៗរបស់សមាគមគ្រឿងសម្អាង CCA ។
ថ្ងៃទី ៖ 29-03-2023, ដោយ BTN | 61 Views
|
ហាង សាគូរ៉ា លក់សម្ភារៈប្រើប្រាស់មកពីប្រទេសជប៉ុន បន្តបើកសាខាទី១៥ របស់ខ្លួន និង ហាង ២ ដុល្លា មី-អា
រាជធានីភ្នំពេញ៖ បើយោងតាមលិខិតអញ្ជើញភ្ញៀវដើម្បីចូលរួមកម្មវិធី សម្ភោធហាងជាផ្លូវការ របស់ ហាងសម្ភារៈប្រើប្រាស់មកពិប្រទេសជប៉ុន យីហោ សាគូរ៉ា បានអោយដឹងថា ហាង សាគូរ៉ា និង មី-អាបន្តបើកសាខារបស់ខ្លួនទី ១៥ នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ វាលស្បូវ ខណ្ឌ័ច្បាប់អំពៅ រាជធានីភ្នំពេញ ។
អតិថិជនចាស់ៗដែលជាហ្វែនគាំទ្រសំភារៈជប៉ុនទាំងនេះបានលើកឡើងថា គាត់តែងតែទៅហាងនេះជាបន្តបន្ទាប់ដើម្បីសង្កេតមើលមានអីវ៉ាន់មកថ្មីៗបន្តទៀតឬទេ ដើម្បីបានដើរកំសាន្តផង បានមើលអីវ៉ានថ្មីៗមកដល់ផង មានមួយណាពេញចិត្តនិងបន្តរើស ឬ ទិញតែម្តង។ អតិថិជនទាំងនោះបានបន្តទៀតថា មានសំភារៈជជុះមួយចំនួន ជាអីវ៉ាន់ម៉ាកប្រែនល្អៗ និង ល្បីៗមួយចំនួនពីប្រទេសជប៉ុនផង និង ពីប្រទេសលោកខាងលិចផង ដែលជាសំភារៈផ្តាច់មុខ ឬ ផលិតផលមានដែនកំណត់ ដែលទាំងនោះជាសេចក្តីពេញចិត្ត និង អាយដលរបស់ខ្លួនផងដែរ។
បើតាមសំដីម្ចាស់ហាងតាមប្រព័ន្ធតេឡេក្រាម បានអោយដឹងថា៖ សំរាប់សាគូរ៉ាសំភារៈប្រើប្រាស់ពីប្រទេសជប៉ុន:
យើងមានលក់សំភាៈដូចជា គ្រឿងសង្ហារឹម(តុទូកៅអី),សំលៀកបំពាក់,ស្បែកជើង,ប្រដាប់ប្រដារក្មងលេង,កាបូប,សំភារៈផ្ទះបាយ,គ្រឿងអង្លកានិងសំភារៈផ្សេងៗជាច្រើនមុខទៀត ដែលលក់ក្នុងតម្លៃសមរម្យតម្រូវតាមជីវាភាពនៃប្រជាពលរដ្ឋយើង។
ម្យ៉ាងទៀតសាខាថ្មីនេះគឺជា
1/សាខាទី១៥ នៅភ្នំពេញ
2/សាខាទី២៦ ទូទាំងប្រទេស
សំរាប់ហាងមីអាផលិតផលជប៉ុន:
យើងមានលក់ទំនិញប្រើប្រាស់ជាច្រើនមុខ ក្នុងតម្លៃតែមួយគឺ គ្រប់មុខ2$។ទំនិញនៅក្នុងហាង មានច្រើនជាង 1000មុខ។
សាខាបើកថ្មីនេះគឺជាសាខាទី ៧។គឺមាននៅក្នុងផ្សារអុីអន និង នៅខេត្តសៀមរាបផងដែរ ដែលមានទំនិញលើសពី5000មុខ។
ថ្ងៃទី ៖ 23-03-2023, ដោយ BTN | 106 Views
|
ហាងសំភារៈជជុះ ជប៉ុន សាគូរ៉ា បើកសាខាទី១៤របស់ខ្លួន
រាជធានីភ្នំពេញ៖ ហាងសំភារៈជជុះជប៉ុន យីហោ សាគូរ៉ាបានបើកដំណើរការអស់រយៈពេលជាង១០ឆ្នាំមកហើយ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ហាងសាគូរ៉ាបន្តបើកសាខាទី១៤របស់ខ្លួនមួយទៀតដែលមានទីតាំង នៅតាមបណ្តោយផ្លូវវេងស្រេង ខាងកើតមជ្ឍមណ្ឌល k-mal ប្រមាណជាង២០០ម៉ែត្រ។
អតិថិជនម៉ូយចាស់ៗរបស់សំភារៈជជុះ យីហោ សាគូរ៉ា តែងតែបន្តគាំទ្រជាហូហែ រហូតដល់យីហោហាងមួយនេះបើកសាខាទី១៤របស់ខ្លួន និង ត្រៀមបើកសាខាទី១៥ឆាប់ៗខាងមុខនេះផងដែរ។
អតិថិជនចាស់ៗដែលជាហ្វែនគាំទ្រសំភារៈជជុះទាំងនេះបានលើកឡើងថា គាត់តែងតែទៅហាងនេះជាបន្តបន្ទាប់ដើម្បីសង្កេតមើលមានអីវ៉ាន់មកថ្មីៗបន្តទៀតឬទេ ដើម្បីបានដើរកំសាន្តផង បានមើលអីវ៉ានថ្មីៗមកដល់ផង មានមួយណាពេញចិត្តនិងបន្តរើស ឬ ទិញតែម្តង។ អតិថិជនទាំងនោះបានបន្តទៀតថា មានសំភារៈជជុះមួយចំនួន ជាអីវ៉ាន់ម៉ាកប្រែនល្អៗ និង ល្បីៗមួយចំនួនពីប្រទេសជប៉ុនផង និង ពីប្រទេសលោកខាងលិចផង ដែលជាសំភារៈផ្តាច់មុខ ឬ ផលិតផលមានដែនកំណត់ ដែលទាំងនោះជាសេចក្តីពេញចិត្ត និង អាយដលរបស់ខ្លួនផងដែរ។
បើតាមសំដីម្ចាស់ហាងបានអោយដឹងថា ក្នុងឪកាសបើកសាខាទី១៤នេះ គាត់បានបញ្ចុះតំលៃ៣០%លើមុខទំនិញទាំងអស់នេះ ហើយការបញ្ចុះតំលៃនេះមានរយៈពេល៣ថ្ងៃ គឺ ថ្ងៃទី ១០ ១១ និង ១២។
ហើយគាត់បានបន្តទៅទៀតថា រាល់ការទិញទំនិញអស់៣០ដុល្លា អតិថិជនគួយកវិក័យបត្រនេះសសេរលេខ ទូរសព័ទ្ធដើម្បីដាក់ក្នុងធុងឆ្នោតចាប់យករង្វាន់គ្រឿងសំអាងម៉ាក BIYO ដែលជាផលិតផលរបស់ប្រទេសជប៉ុនសុទ្ធ ហើយតំលៃមួយឈុតនេះគឺមានតំលៃរហូតដល់ ១២៨ដុល្លាឯណោះ ការចាប់រង្វាន់នេះក៍ធ្វើឡើងរយៈពេល០៣ថ្ងៃផងដែរគឺ ថ្ងៃទី ១០ ១១ និង ១២ ។
ថ្ងៃទី ៖ 11-03-2023, ដោយ BTN | 83 Views
|
|
នីតិវិធីមួយចំនួននៃការបង់ពន្ធលើអចលនទ្រព្យ
តើការស្នើសុំធ្វើ ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យត្រូវភ្ជាប់ឯកសារអ្វីខ្លះ ? តើការប្រកាសនិងបង់ពន្ធលើអចលនទ្រព្យចាប់ផ្ដើមប្រមូលនៅពេលណា ? ករណីបង់ពន្ធលើអចលនទ្រព្យយឺតពេល តើត្រូវរងពិន័យដូចម្ដេច ? តើពន្ធលើអចលនទ្រព្យអាចបង់នៅទីកន្លែងណាខ្លះ ?
ថ្ងៃទី ៖ 28-09-2022, ដោយ BTN | 188 Views
|
ពន្ធប្រថាប់ត្រា
ស្វែងយល់អំពីពន្ធប្រថាប់ត្រា៖ តើឯកសារភ្ជាប់ក្នុងការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានអ្វីខ្លះ ? តើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យត្រូវបង់នៅពេលណា ?
ថ្ងៃទី ៖ 27-09-2022, ដោយ BTN | 250 Views
|
ពន្ធប៉ាតង់
តើសហគ្រាសអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួនប៉ុន្មានក្នុងមួយឆ្នាំ?
តើបែបបទនៃការបង់ពន្ធប៉ាតង់ត្រូវបង់បែបណា ?
តើពន្ធប៉ាតង់ប្រចាំឆ្នាំ ចាប់ផ្ដើមបង់និងដាក់លិខិតប្រកាសពន្ធពី
ខែណាដល់ខែណា ?
ថ្ងៃទី ៖ 27-09-2022, ដោយ BTN | 208 Views
|
អាករស្នាក់នៅ
អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា ២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកជាប់ ពន្ធដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
ថ្ងៃទី ៖ 27-09-2022, ដោយ BTN | 166 Views
|
អាករពិសេសលើទំនិញ និងសេវាមួយចំនួន
អាករពិសេសលើទំនិញ និងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញនិងសេវាមួយចំនួន។ ទំនិញដែលជាប់អាករនេះរួមមានស្រា(៣៥%)ស្រាបៀរ(៣០%) និងបារី(២០%)។ ចំពោះសេវាដែលជាប់អាករនេះមានសេវាលម្ហែកម្សាន្តនិងសេវាដឹកអ្នកដំណើរតាមផ្លូវ អាកាស(១០%) និងសេវាទូរស័ព្ទ(៣%)។ អ្នកជាប់ពន្ធដែលផលិតទំនិញ ឬផ្គត់ផ្គង់សេវាទាំងនេះត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករ នេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
ថ្ងៃទី ៖ 22-09-2022, ដោយ BTN | 145 Views
|
ពន្ធប៉ាតង់
ពន្ធប៉ាតង់ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀង រាល់ឆ្នាំ។ អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើ ចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្ម ក្នុងរយៈពេល ៦ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមាន មុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពី គ្នា។ អ្នកជាប់ពន្ធត្រូវដាក់តាំងឬ ព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។
ថ្ងៃទី ៖ 22-09-2022, ដោយ BTN | 138 Views
|
វិសោធនកម្មការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច
សម្បទានដីសេដ្ឋកិច្ច គឺជាការជួនរយៈពេលវែង ដែលអនុញ្ញាតឲ្យក្រុមហ៊ុនសម្បទានឈូសឆាយដី ដើម្បីអភិវិឌ្ឍកសិឧស្សាហកម្ម និងអាចផ្ដល់ឲ្យសកម្មភាពផ្សេងៗ ដូចជា ចម្ការខ្នាតធំ ការចិញ្ចឹមសត្វ និងការសាងសងរោងចក្រ សម្រាប់កែឆ្នៃផលិតផលកសិកម្មជាដើម។
ថ្ងៃទី ៖ 22-09-2022, ដោយ BTN | 112 Views
|
ផលប្រយោជន៍នៃការចូលជាសមាជិក CCA
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដែលបានហៅកាត់ថា CCA ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៩។ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដោយក្រោមការផ្ដួចផ្ដើមដោយស្ថាបនិក ដែលបានមានការមើលឃើញក្នុង វិស័យគ្រឿងសម្អាងមានការរីកចម្រើន នាពេលបច្ចេប្បន្ន និងទៅថ្ងៃអនាគត។ ម្យ៉ាងដោយបានការយកចិត្ដទុកដាក់ ដោយស្ថបនិក CCA ដែលបានមើលឃើញមានការប្រកួតប្រជែងមិនស្មោះត្រង់រវាងគូភាគី ក្នុងវិស័យតែមួយ ទើបស្ថាបនិកសម្រេចចិត្តបង្កើត CCA ឡើងដើម្បីការពារសមាជិក CCA ទាំងមូល។
ថ្ងៃទី ៖ 21-09-2022, ដោយ BTN | 159 Views
|
អត្ថប្រយោជន៍ចូលជាសមាជិកសមាគម ស៣
.ការបណ្ដុះបណ្ដាលជំនាញលើសារព័ត៌មាន
. ការបណ្ដុះបណ្ដលជំនាញផ្នែកសេដ្ឋកិច្ចជាតិ
១. របៀបសរសេរអត្ថបទ ប្រៀបធៀប ផលិតផលក្លែងក្លាយ និង ផលិតផលពិត
២. របៀបសរសេរអត្ថបទព័ត៌មានក្តៅ អំពីផលិតផលក្លែងក្លាយ ឬ ពេលសមត្ថកិច្ចចុះបង្ក្រាប
៣. សរសេរអត្ថបទ សង្កេតទាក់ទងនឹង ផលិតផលក្លែងក្លាយ
៤. របៀបស្វែងរកប្រភពផលិតផល និង អត្តសញ្ញាណក្រុមហ៊ុននាំចូល
៥. វិធីត្រឹមត្រូវដើម្បីចុះយកព័ត៌មានក្នុងទីកើតហេតុ ពេលមានសមត្ថកិច្ចចុះបង្ក្រាប
ថ្ងៃទី ៖ 21-09-2022, ដោយ BTN | 188 Views
|
សមាគម ស.ស.ស
ចក្ខុវិស័យសមាគម
ចង់ឃើញអ្នកសារព័ត៌មានយល់ដឹង៖
កិច្ចការពារអ្នកប្រើប្រាស់
ការប្រកួតប្រជែងមិនស្មោះត្រង់
ប្រឆាំងការសម្អាតប្រាក់
វិស័យអចលនទ្រព្យ
ផលិតផលពិត និងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយនូវចំណេះដឹង ចំណោទបញ្ហា ដំណោះស្រាយ វិធីការពារ ដល់ប្រជាពលរដ្ឋ ពាណិជ្ជករ អ្នកវិនិយោគនានា និងស្ថាប័នពាក់ព័ន្ធ។
គោលបំណង
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ មានគោលបំណងដូចខាងក្រោម៖
ចង់ឲ្យអ្នកសារព័ត៌មានយល់ដឹងអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិដូចជា៖កិច្ចការពារអ្នកប្រើប្រាស់ ,ការប្រកួតប្រជែងមិនស្មោះត្រង់,ប្រឆាំងការសម្អាតប្រាក់ ,វិស័យអចលនទ្រព្យ ,ផលិតផលពិត និងផលិតផលក្លែងក្លាយ។
ចង់ឲ្យប្រជាពលរដ្ឋ ពាណិជ្ជករ សហគ្រិនព្រមទាំងអ្នកវិនិយោគផ្សេងៗ យល់ដឹងអំពី ច្បាប់កិច្ចការពារអ្នកប្រើប្រាស់, ការប្រកួតប្រជែងមិនស្មោះត្រង់, ប្រឆាំងការសម្អាតប្រាក់ , វិស័យអចលនទ្រព្យ ដើម្បីឲ្យអ្នកទាំងនោះមានភាពងាយស្រួលក្នុងការដាក់ទន់វិនិយោគក្នុងស្រុក។
ចង់ឲ្យពាណិជ្ជករក្នុងស្រុករកស៊ីប្រកបដោយសុវត្ថិភាព និងរីកចម្រើនដើម្បីសេដ្ឋកិច្ចជាតិ។
ចូលរួមលើកស្ទួយការអនុវត្តច្បាប់ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើន។
ថ្ងៃទី ៖ 21-09-2022, ដោយ BTN | 128 Views
|
|
|
សមាគម ស.ស.ស
ចក្ខុវិស័យសមាគម
ចង់ឃើញអ្នកសារព័ត៌មានយល់ដឹង៖
កិច្ចការពារអ្នកប្រើប្រាស់
ការប្រកួតប្រជែងមិនស្មោះត្រង់
ប្រឆាំងការសម្អាតប្រាក់
វិស័យអចលនទ្រព្យ
ផលិតផលពិត និងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយនូវចំណេះដឹង ចំណោទបញ្ហា ដំណោះស្រាយ វិធីការពារ ដល់ប្រជាពលរដ្ឋ ពាណិជ្ជករ អ្នកវិនិយោគនានា និងស្ថាប័នពាក់ព័ន្ធ។
ថ្ងៃទី ៖ 21-09-2022, ដោយ BTN | 42 Views
|
ព័ត៌មានដែលពុំគួរចុះផ្សាយ
ព័ត៌មានទាំងឡាយដែលពុំគួរចុះផ្សាយ គឺព័ត៌មានដែលនាំអោយ៖
• អន្ដរាយដល់សន្តិសុខជាតិ
• អន្តរាយដល់ទំនាក់ទំនងប្រទេសដទៃ
• មានការរំលោភបំពានសិទ្ធិ បុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងមន្រ្តីរាជការ សំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិជាដើម
• មានការលាតឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុរបស់បុគ្គល ឬអង្គភាពចំណាយ និងលាតត្រដាងពីបទបញ្ជា ឬការត្រួតពិនិត្យរបស់ស្ថាប័នហិរញ្ញវត្ថុ
ថ្ងៃទី ៖ 04-09-2022, ដោយ BTN | 269 Views
|
សមាគម ស៣ គ្រោងបង្កើតវគ្គបណ្តុះបណ្តាលមួយដែលមានចំណងជើងថា ៖ របៀបសសេរព័ត៌មាន បែប សេដ្ឋកិច្ច
រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់សមាគម ស៣ ដែលមានឈ្មោះ ថា (សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ )ដែលហៅកាត់ ថា ស៣ បានអោយដឹងថា សមាគមគ្រោងបង្កើតអោយមានវគ្គបណ្តុះបណ្តាលមួយដល់អ្នកសារព័ត៌មានមួយចំនួនដើម្បីចែករំលែកចំណេះដឹង ដែលទាក់ទងនិងព័ត៌មានសេដ្ឋកិច្ចជាតិ នៅក្នុងវគ្គនេះផងដែរគេសង្កេតឃើញមាន៥ចំណុចធំៗ ថ្មីៗ និង សំខាន់សម្រាប់អ្នកសារព័ត៌មានមួយចំនួនដែលមិនគួរំលង អំពីចំណេះដឹងមួយនេះ។ តើចំណងជើងសំខាន់ៗក្នុងនោះមានអ្វីខ្លះ?
ថ្ងៃទី ៖ 03-09-2022, ដោយ BTN | 225 Views
|
|
តុលាការភ្នំពេញសម្រេចចោទលោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ករណីញសែកគ្មានលុយ
ភ្នំពេញ៖លោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ ភេទប្រុស មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ១២c ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតុលាការភ្នំពេញសម្រេចបន្តបើកការស៊ើបសួរក្នុងសំណុំរឿងចេញមូលទានបត្រ័គ្មានសាច់ប្រាក់(សែកស្អុយ)ចំនួន៣៣,៨៣៥$ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជូញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ថ្ងៃទី ៖ 26-07-2022, ដោយ writer | 164 Views
|
ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋាន ក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងតក់ក្រហល់!
កណ្ដាល៖យោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខៈ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹកក្រោមអធីបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។
ថ្ងៃទី ៖ 20-07-2022, ដោយ BTN | 476 Views
|
អុញនោះ!ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងមន្រ្តីក.ប.បខេត្តកណ្ដាលទៅACU
កណ្ដាល៖យោងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ម្ចាស់ដេប៉ូប្រេងឥន្ទនៈប្រមាណ៤២ដេប៉ូបានដាក់ពាក្យប្ដឹងលោក តូច ចៅកុយ តួនាទីមន្ត្រីក.ប.ប ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ។
នេះបើយោងតាមប្រភពឯកសារច្បាស់ការមួយដែលអង្គភាពយើងខ្ញុំទទួលបាន។
ថ្ងៃទី ៖ 13-07-2022, ដោយ Bongvy | 1126 Views
|
អបអរសារទរ!លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន ទទួលប័ណ្ណសរសើរសម្ដេចក្រឡាហោម ស ខេង
ភ្នំពេញ៖នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២២នេះ ក្រសួងមហាផ្ទៃបានរៀបកម្មវិធីប្រកាសសមាសភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ក្រោមធអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ថ្ងៃទី ៖ 07-07-2022, ដោយ Bongvy | 260 Views
|
លោកគ្រូ គុណ សៅ នាយកសាលាបឋមសិក្សាមេសរប្រចាន់លើថ្លែងអំណរគុណសប្បុរសជនឧបត្ថម្ភថវិកា និងនាំសម្ភារៈជូនសិស្សានុសិស្ស
ព្រៃវែង៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកគ្រូ គុណ សៅ នាយកសាលាបឋមសិក្សាមេសរប្រចាន់លើ និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សនៃសាលាបឋមសិក្សាមេសរប្រចាន់លើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រួសារ កុង អ៊ាក ម៉ា យី និងកុងទាក ដែលបានឧបត្ថម្ភថវិកា និងនាំយកនូវសម្ភារៈជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាមេសរប្រចាន់លើ។នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោកគ្រូ គុណ សៅ ដែលអង្គភាពសារព័ត៌មាន BTN New ទទួលបាន។
ថ្ងៃទី ៖ 07-07-2022, ដោយ Bongvy | 162 Views
|
|
|