ហាង សាគូរ៉ា លក់សម្ភារៈប្រើប្រាស់មកពីប្រទេសជប៉ុន បន្តបើកសាខាទី១៥ របស់ខ្លួន និង ហាង ២ ដុល្លា មី-អា
រាជធានីភ្នំពេញ៖ បើយោងតាមលិខិតអញ្ជើញភ្ញៀវដើម្បីចូលរួមកម្មវិធី សម្ភោធហាងជាផ្លូវការ របស់ ហាងសម្ភារៈប្រើប្រាស់មកពិប្រទេសជប៉ុន យីហោ សាគូរ៉ា បានអោយដឹងថា ហាង សាគូរ៉ា និង មី-អាបន្តបើកសាខារបស់ខ្លួនទី ១៥ នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ វាលស្បូវ ខណ្ឌ័ច្បាប់អំពៅ រាជធានីភ្នំពេញ ។
អតិថិជនចាស់ៗដែលជាហ្វែនគាំទ្រសំភារៈជប៉ុនទាំងនេះបានលើកឡើងថា គាត់តែងតែទៅហាងនេះជាបន្តបន្ទាប់ដើម្បីសង្កេតមើលមានអីវ៉ាន់មកថ្មីៗបន្តទៀតឬទេ ដើម្បីបានដើរកំសាន្តផង បានមើលអីវ៉ានថ្មីៗមកដល់ផង មានមួយណាពេញចិត្តនិងបន្តរើស ឬ ទិញតែម្តង។ អតិថិជនទាំងនោះបានបន្តទៀតថា មានសំភារៈជជុះមួយចំនួន ជាអីវ៉ាន់ម៉ាកប្រែនល្អៗ និង ល្បីៗមួយចំនួនពីប្រទេសជប៉ុនផង និង ពីប្រទេសលោកខាងលិចផង ដែលជាសំភារៈផ្តាច់មុខ ឬ ផលិតផលមានដែនកំណត់ ដែលទាំងនោះជាសេចក្តីពេញចិត្ត និង អាយដលរបស់ខ្លួនផងដែរ។
បើតាមសំដីម្ចាស់ហាងតាមប្រព័ន្ធតេឡេក្រាម បានអោយដឹងថា៖ សំរាប់សាគូរ៉ាសំភារៈប្រើប្រាស់ពីប្រទេសជប៉ុន:
យើងមានលក់សំភាៈដូចជា គ្រឿងសង្ហារឹម(តុទូកៅអី),សំលៀកបំពាក់,ស្បែកជើង,ប្រដាប់ប្រដារក្មងលេង,កាបូប,សំភារៈផ្ទះបាយ,គ្រឿងអង្លកានិងសំភារៈផ្សេងៗជាច្រើនមុខទៀត ដែលលក់ក្នុងតម្លៃសមរម្យតម្រូវតាមជីវាភាពនៃប្រជាពលរដ្ឋយើង។
ម្យ៉ាងទៀតសាខាថ្មីនេះគឺជា
1/សាខាទី១៥ នៅភ្នំពេញ
2/សាខាទី២៦ ទូទាំងប្រទេស
សំរាប់ហាងមីអាផលិតផលជប៉ុន:
យើងមានលក់ទំនិញប្រើប្រាស់ជាច្រើនមុខ ក្នុងតម្លៃតែមួយគឺ គ្រប់មុខ2$។ទំនិញនៅក្នុងហាង មានច្រើនជាង 1000មុខ។
សាខាបើកថ្មីនេះគឺជាសាខាទី ៧។គឺមាននៅក្នុងផ្សារអុីអន និង នៅខេត្តសៀមរាបផងដែរ ដែលមានទំនិញលើសពី5000មុខ។
ថ្ងៃទី ៖ 23-03-2023, ដោយ BTN | 107 Views