ហាងសំភារៈជជុះ ជប៉ុន សាគូរ៉ា បើកសាខាទី១៤របស់ខ្លួន
រាជធានីភ្នំពេញ៖ ហាងសំភារៈជជុះជប៉ុន យីហោ សាគូរ៉ាបានបើកដំណើរការអស់រយៈពេលជាង១០ឆ្នាំមកហើយ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ហាងសាគូរ៉ាបន្តបើកសាខាទី១៤របស់ខ្លួនមួយទៀតដែលមានទីតាំង នៅតាមបណ្តោយផ្លូវវេងស្រេង ខាងកើតមជ្ឍមណ្ឌល k-mal ប្រមាណជាង២០០ម៉ែត្រ។
អតិថិជនម៉ូយចាស់ៗរបស់សំភារៈជជុះ យីហោ សាគូរ៉ា តែងតែបន្តគាំទ្រជាហូហែ រហូតដល់យីហោហាងមួយនេះបើកសាខាទី១៤របស់ខ្លួន និង ត្រៀមបើកសាខាទី១៥ឆាប់ៗខាងមុខនេះផងដែរ។
អតិថិជនចាស់ៗដែលជាហ្វែនគាំទ្រសំភារៈជជុះទាំងនេះបានលើកឡើងថា គាត់តែងតែទៅហាងនេះជាបន្តបន្ទាប់ដើម្បីសង្កេតមើលមានអីវ៉ាន់មកថ្មីៗបន្តទៀតឬទេ ដើម្បីបានដើរកំសាន្តផង បានមើលអីវ៉ានថ្មីៗមកដល់ផង មានមួយណាពេញចិត្តនិងបន្តរើស ឬ ទិញតែម្តង។ អតិថិជនទាំងនោះបានបន្តទៀតថា មានសំភារៈជជុះមួយចំនួន ជាអីវ៉ាន់ម៉ាកប្រែនល្អៗ និង ល្បីៗមួយចំនួនពីប្រទេសជប៉ុនផង និង ពីប្រទេសលោកខាងលិចផង ដែលជាសំភារៈផ្តាច់មុខ ឬ ផលិតផលមានដែនកំណត់ ដែលទាំងនោះជាសេចក្តីពេញចិត្ត និង អាយដលរបស់ខ្លួនផងដែរ។
បើតាមសំដីម្ចាស់ហាងបានអោយដឹងថា ក្នុងឪកាសបើកសាខាទី១៤នេះ គាត់បានបញ្ចុះតំលៃ៣០%លើមុខទំនិញទាំងអស់នេះ ហើយការបញ្ចុះតំលៃនេះមានរយៈពេល៣ថ្ងៃ គឺ ថ្ងៃទី ១០ ១១ និង ១២។
ហើយគាត់បានបន្តទៅទៀតថា រាល់ការទិញទំនិញអស់៣០ដុល្លា អតិថិជនគួយកវិក័យបត្រនេះសសេរលេខ ទូរសព័ទ្ធដើម្បីដាក់ក្នុងធុងឆ្នោតចាប់យករង្វាន់គ្រឿងសំអាងម៉ាក BIYO ដែលជាផលិតផលរបស់ប្រទេសជប៉ុនសុទ្ធ ហើយតំលៃមួយឈុតនេះគឺមានតំលៃរហូតដល់ ១២៨ដុល្លាឯណោះ ការចាប់រង្វាន់នេះក៍ធ្វើឡើងរយៈពេល០៣ថ្ងៃផងដែរគឺ ថ្ងៃទី ១០ ១១ និង ១២ ។
ថ្ងៃទី ៖ 11-03-2023, ដោយ BTN | 84 Views
|
សមាគម ស៣ គ្រោងបង្កើតវគ្គបណ្តុះបណ្តាលមួយដែលមានចំណងជើងថា ៖ របៀបសសេរព័ត៌មាន បែប សេដ្ឋកិច្ច
រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់សមាគម ស៣ ដែលមានឈ្មោះ ថា (សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ )ដែលហៅកាត់ ថា ស៣ បានអោយដឹងថា សមាគមគ្រោងបង្កើតអោយមានវគ្គបណ្តុះបណ្តាលមួយដល់អ្នកសារព័ត៌មានមួយចំនួនដើម្បីចែករំលែកចំណេះដឹង ដែលទាក់ទងនិងព័ត៌មានសេដ្ឋកិច្ចជាតិ នៅក្នុងវគ្គនេះផងដែរគេសង្កេតឃើញមាន៥ចំណុចធំៗ ថ្មីៗ និង សំខាន់សម្រាប់អ្នកសារព័ត៌មានមួយចំនួនដែលមិនគួរំលង អំពីចំណេះដឹងមួយនេះ។ តើចំណងជើងសំខាន់ៗក្នុងនោះមានអ្វីខ្លះ?
ថ្ងៃទី ៖ 03-09-2022, ដោយ BTN | 225 Views
|
ខ្នងផ្សាតំបន់ទេសចរឋានសួគ៌លោកីយក្រោមមេឃកំពុងបង្អួតសំរស់និងទាក់ទាញគួរអោយចង់ទៅលេងកំសាន្ត
(ខេត្តកំពង់ស្ពឺ) ៖ ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ខ្នងផ្សាជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និងពោធិ៍សាត់។
ខ្នងផ្សា ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីន
ប្រភេទ។
ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរទៅកាន់
ពយខ្នងផ្សា ដេីម្បីទស្សនាភាពស្រស់ស្អាតនៃ
រស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់ ។ ពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ។
ថ្ងៃទី ៖ 11-06-2020, ដោយ Bongvy | 1226 Views
|
|
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាងបានអនុញ្ញាតិអោយលោក Antomio kim ឋានៈCEO ចូលជួបពិភាក្សាការងារ និង សម្តែងការគួសម
ភ្នំពេញៈ ថ្ងៃចន្ទទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២០សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាងដែលហៅកាត់ថា CCAបានអនុញ្ញាតិអោយលោក Antomio kim ឋានៈជាCEO និង Inni choi Brand ឋានៈManagerដែលជាតំណាងអោយក្រុមហ៊ុន រោងចក្រផលិតគ្រឿងសំអាងដ៏ធំមួយនៃប្រទេសកូរ៉េខាងត្បូងចូលជួបពិភក្សាការងារ និង សម្តែងការគួសមអំពីកិច្ចសហប្រតិបត្តិការរោងចក្រ ជាអន្តរជាតិដែលជាជ្រុងមួយនៃគោលនយោបាយរបស់សមាគម បង្កើតឡើងក្នុងគោលបំណងធ្វើអោយដៃគូ និង សមាជិករបស់សមាគមទាំងអស់ទទួលបានភាពរីកចំរើន ខ្ពស់មុខខ្ពស់មាត់នៅលើឆាកអន្តរជាតិ
នៅក្នុងការជំនួបនេះផងដែរភាគីខាងរោងចក្រសំណូមពរអោយមានការទៅធ្វើទស្សនៈកិច្ចសិក្សានៅរោងចក្រផ្ទាល់ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីរោងចក្រ,ផលិតផល និង បង្កើតអោយមានអនុសារណៈយោគយល់គ្នា MOU រវាងសមាគម និង ភាគីខាងក្រុមហ៊ុនរោងចក្រ។
ថ្ងៃទី ៖ 24-02-2020, ដោយ BTN | 923 Views
|
|
ពិតជាអស្ចារ្យណាស់ បណ្ណាល័យ Electronic របស់កូនខ្មែរ
(ភ្នំពេញ) បណ្ណាល័យ Electronic របស់កូនខ្មែរដែលមានឈ្មោះថា KUMNIT ត្រឹមរយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃសម្ពោធសោះ មានអ្នកចូលរួម Download រឺ ទាញយក រហូតដល់រាប់ពាន់នាក់ បាត់ទៅហេីយ ។ លោក ភូ សោភ័ណ្ឌជាអ្នកជំនាញផ្នែក Technology ដ៏ល្បីម្នាក់ និងជាអគ្គនាយកក្រុមហ៊ុន(ផ្សារ Tech ) បានអោយដឹងថា Mobile App ថ្មី ដែលមានឈ្មោះថា KUMNIT នេះពិតជាមានសន្ទុះ នៃ Download រឺ ទាញយកលឿនមែនទែន បេីធៀបទៅនឹង Mobile App ក្នុងស្រុកជាច្រេីនទៀត ។
ថ្ងៃទី ៖ 17-01-2020, ដោយ BTN | 1434 Views
|
|
|
|
កន្លែងសត្វអូទ្រីសនៅមណ្ឌលគីរី បានផ្អាកមិនអោយបងប្អូនចូលទៅថតលេងដូចមុនទៀតហើយ ដោយសារតែ.....
មួយរយះកន្លងទៅនេះ បងប្អូនខ្មែរយើងដែលទៅលេងខេត្តមណ្ឌលគីរី បាននាំគ្នាទៅទស្សនានិងថតរូបលេងនៅសួនចិញ្ចឹមសត្វអូទ្រីសមួយកន្លែងដែលមានទេសភាពស្រស់ស្អាតនិងទាក់ទាញមិនចាញ់ប្រទេសគេប៉ុន្មានទេ។ ប៉ុន្តែថ្មីៗនេះខាងកន្លែងចិញ្ចឹមសត្វអូទ្រីសនេះបានធ្វើសេចក្តីជូនដំណឹងមកថា:
ដាក់ដាំ: កាលពីថ្មីៗមានបងប្អូនបានទាក់ទងមកសួរពីទីតាំងចូលទៅកន្លែងសត្វអូទ្រីសនេះ តែពេលនេះខាងខ្ញុំបានបញ្ចាក់ជូនបងប្អូនមេត្តាជ្រាបថាបច្ចុប្បន្ននេះកន្លែងនេះបានផ្អាកមិនអោយបងប្អូនចូលទៅថតលេងដូចមុនទៀតហើយ ដោយសារទីតាំងនេះគ្រាន់ជាកន្លែងចិញ្ចឹមសត្វឯកជនតែប៉ុណ្ណោះ សូមអរគុណ🙏🙏🙏🙏🙏
ថ្ងៃទី ៖ 21-05-2019, ដោយ Bongvy | 507 Views
|
កាត់ពាក្យថា “មិនអាច” បោះចោលក្នុងធុងសម្រាម
តើមកពីកត្តាអ្វីទើបបានជាធ្វើអោយយើងបរាជ័យ?
តាមពិតទៅវាគ្មានអ្វីដែលពិបាកនឹងស្វែងរកចម្លើយនោះទេ កត្តាដែលធ្វើអោយយើង ធ្វើរឿងមួយមិនបានសម្រេចគឺមកពីយើងតែងតែប្រើពាក្យថា “មិនអាច” ដាក់មុខ។
ពាក្យថា “មិនអាច” មានន័យធ្ងន់ខ្លាំងណាស់និងមានអំណាចអាចទាញអោយយើងបរាជ័យបានដោយមិនពិបាក ព្រោះថានៅពេលដែលយើងកំពុងធ្វើឬចង់ធ្វើអ្វីមួយហើយស្រាប់តែនិយាយឬគិតថា “ខ្ញុំមិនអាចធ្វើបានទេ” ឬ “ខ្ញុំខ្លាចថាខ្ញុំធ្វើមិនស្រេចបាន” ។ល។ នៅពេលនោះខួរក្បាល វិញ្ញាណនិងកម្លាំងចិត្តរបស់អ្នកនឹងស្រូបទាញនូវពាក្យថា “មិនអាច” ហើយចក្រក្រវាឡក៏បានឮពាក្យថា “មិនអាច” ដូចគ្នា ហើយ អ្វីដែលយើងបានគិតគឺអ្វីដែលយើងទទួលផលបាន ហេតុដូច្នេះហើយទើបបានជាវាមិនមែនជារឿងចម្លែកនោះទេដែលនៅពេលដែលយើងគិត “ខ្ញុំមិនអាច...” ហើយយើងទទួលបានភាពបរាជ័យនោះ។
ថ្ងៃទី ៖ 21-05-2019, ដោយ Bongvy | 496 Views
|
|
បែកគ្នាទាំងអ្នកនៅស្រឡាញ់គេ គួរប្រើវិធីនេះដើម្បីកាត់ចិត្តកុំឲ្យបន្តឈឺចាប់យូរ
បែកគ្នាជារឿងមួយដែលគ្មានអ្នកណាចង់ទទួលបានក្នុងជីវិតទេ តែរឿងខ្លះក៏នៅតែកើតឡើងទោះអ្នកប្រឹងឃាត់មិនឲ្យកើតឡើងក៏ដោយ។ អ្វីដែលពិបាកបំផុតនោះគឺជាការបែកគ្នាដោយសល់ក្ដីស្រឡាញ់ ព្រោះវានឹងតាមលងបន្លាចឲ្យយើងមានអារម្មណ៍នឹកគេរាល់ថ្ងៃ និងឈឺចាប់នៅពេលដែលគិតថាគេលែងជាមនុស្សដែលស្រឡាញ់យើងទៀត។
ថ្ងៃទី ៖ 17-05-2019, ដោយ Bongvy | 461 Views
|
អ្នកគ្រប់គ្រងថ្មីៗ គួរតែយល់ដឹងគន្លឹះទាំង៥នេះ
មិនថាអ្នកជាអ្នកគ្រប់គ្រងហាងតូចឬធំទេ ប្រសិនបើអ្នកមានបុគ្គលិកធ្វើការនៅក្រោម អ្នកត្រូវតែរៀនពីវិធីគ្រប់គ្រងពួកគេឲ្យបានល្អ ។ ការគ្រប់គ្រងដែលមានប្រសិទ្ធិភាពគឺជាជំនាញមួយដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មតូចៗផងដែរ ហើយប្រសិនបើអ្នកទើបតែទទួលបានតំណែងនេះដំបូង អ្នកអាចរៀនពីគន្លឹះទាំង ៥ដូចខាងក្រោម ៖
ថ្ងៃទី ៖ 17-05-2019, ដោយ Bongvy | 444 Views
|
តើធ្វើយ៉ាងដូចម្តេចដើម្បីសម្រេចការងារយ៉ាងជោគជ័យជារៀងរាល់ថ្ងៃ?
តើអ្នកធ្លាប់ដែលសួរខ្លួនឯងថាខ្លួនបានសម្រេចកិច្ចការអ្វីខ្លះក្នុងមួយថ្ងៃៗដែរឬទេ? ឬធ្លាប់ដែលមានអារម្មណ៍ថាអ្នករវល់ពេញមួយថ្ងៃនៅកន្លែងធ្វើការ ប៉ុន្តែអ្នកហាក់ដូចជាមិនបានបញ្ចប់កិច្ចការណាមួយដែលអ្នកបានគ្រោងនឹងធ្វើសោះ?
ថ្ងៃទី ៖ 17-05-2019, ដោយ Bongvy | 452 Views
|
ម៉ោង 11:11នាទី មានន័យថាម៉េចនៅពេលអ្នកមើលនាឡិកាឬទូរសព្ទឃើញដោយចៃដន្យ?
11:11 ធ្វើក្ដីផ្សងប្រាថ្នា” វាគឺជាប្រយោគដែលអ្នកធ្លាប់បានឮពីមុនមក ប៉ុន្តែដឹងពីអត្ថន័យពិតប្រាកដដែលនៅពីក្រោយវាដែរទេ? អ្នកដឹងទេថានៅអ្នកចៃដន្យមើលនាឡិកាឬទូរសព្ទអ្នកឃើញថាម៉ោង 11:11នាទី វាមានន័យថាម៉េច? បន្ថែមពីលើលេខដែលជាប់ទាក់ទងទៅនឹងក្ដីប្រាថ្នានិងក្ដីស្រមៃក្លាយជាការពិត វាគឺជាលេខដែលមួយគត់ដែលមានលេខទាំងបួនខ្ទង់ដូចក្នុងចំណោមទ្រនិចលេខនាឡិកាទាំង12ម៉ោង។
ថ្ងៃទី ៖ 16-05-2019, ដោយ Bongvy | 553 Views
|
សមាគមពាណិជ្ជកម្មកម្ពុជា(CBA) ដឹកនាំម្ចាស់អាជីវកម្ម ទៅចូលរួមពិព័រណ៍ Secutech ២០១៩នៅកោះតៃវ៉ាន់
(តៃវ៉ាន់)៖ យ៉ាងហោចណាស់ មានម្ចាស់អាជីវកម្មលើវិស័យផ្សេងៗគ្នា ចំនួន ជាង២១ក្រុមហ៊ុនមកពីប្រទេសកម្ពុជា បាន ចូលរួមពិព័រណ៍(Secutech 2019) កោះតៃវ៉ាន់ ប្រទេសចិននៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៩នេះ។
ការចូលរួមនេះ ដឹកនាំដោយ សមាគមពាណិជ្ជកម្មកម្ពុជា នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ ណាងហ្គាង កោះតៃវ៉ាន់ 4F.,Taipei Nangang Exhibition Center,Hall1 Taiwan ប្រទេសចិន។
ថ្ងៃទី ៖ 08-05-2019, ដោយ BTN | 597 Views
|
|
អ៊ីត ចាក់បណ្តោយពេលសួររឿងស្នេហាជាមួយប្រុសក្មេង
ភ្នំពេញ៖ ច្រើនខែមកហើយតារាកំប្លែងនាងអីុត តែងតែប្រកៀកប្រកិតគ្នាជាមួយតារាប្រុសវ័យក្មេងស្រស់សង្ហាម្នាក់ទើបតែល្បីឈ្មោះ ។ អ្នកទាំងពីរតែងតែបណ្តើរគ្នាចូលរួមក្នុងកម្មវិធីនានានៅក្នុងសិល្បៈ ។
ថ្ងៃទី ៖ 31-01-2019, ដោយ Admin | 613 Views
|
សុខ សុម៉ាវត្តី ប្រាថ្នាចង់បានកូនប្រុសភ្លោះ ប្រកាស លើ Facebook
(ភ្នំពេញ)៖ មុននេះបន្តិច តារាសម្តែង និងជាពិធីការិនីស្រីរូបសម្រស់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកមេម៉ាយចាយរាង សុខ សុម៉ាវត្តី បានធ្វើឱ្យមិត្តៗក្នុងបណ្តាញសង្គម និងអ្នករួមសិល្បៈមានការចាប់អារម្មណ៍គ្រប់គ្នា ខណៈឃើញនាង បង្ហោះរូបភាព១សន្លឹក បង្ហាញពីការចាប់កំណើតកូនភ្លោះប្រុសក្នុងផ្ទៃ ដោយភ្ជាប់ជាមួយនឹង សារគួរឱ្យចាប់អារម្មណ៍ថា ចង់បានកូនភ្លោះប្រុសដូចក្នុងរូប។
ថ្ងៃទី ៖ 30-01-2019, ដោយ BongBros | 461 Views
|
មាន សូនីតា បង្អួតសម្រស់យ៉ាងទាក់ទាញ នៅលើកោះបាលី....!
(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យក្មេង មានប្រជាប្រិយភាព និងជាប់ឈ្មោះជា រាជនីក្រមា កញ្ញា មាន សូនីតា ក៏បានធ្វើដំណើរ ដើរលេងនៅក្រៅប្រទេស ជាញឹកញាប់ផងដែរ ខណៈថ្មីៗនេះ នាងបានទៅដើរកម្សាន្ត នៅលើកោះបាលី ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី មិនឲ្យចាញ់តារាដទៃ។
ថ្ងៃទី ៖ 04-01-2019, ដោយ BongBros | 553 Views
|
រឿន ណាត បង្ហាញខ្លួនក្នុងការដើរម៉ូត ក្នុងព្រឹត្តការណ៍ប្រកួតសម្រស់ Miss Universe 2018
(ភ្នំពេញ)៖ កាលពីយប់មិញនេះ ឮជាកម្មវិធីដើរបង្ហាញម៉ូដ ក្នុងព្រឹត្តការណ៍ប្រកួតសម្រស់ Miss Universe 2018 ដែលមានឈុតរាត្រីសមោសរ និងឈុតហែលទឹក បង្ហាញដោយបេក្ខនារីមកពីជាង ៩០ប្រទេស លើពិភពលោក ។ ក្នុងនោះ គេសង្កេតឃើញបវកញ្ញាចក្រវាលតំណាងឲ្យកម្ពុជា កញ្ញា រឿន ណាត ធ្វើបានល្អបំផុតទាំងកាយវិការ និងទឹកមុខនៅលើឆាកដ៏ធំ ប្រកបដោយភាពជឿជាក់បំផុតកាលពីយប់មិញនេះ។
ថ្ងៃទី ៖ 14-12-2018, ដោយ BongBros | 707 Views
|
|
ប៉ែន ចំរុង ជិតចូលរោងការជាមួយគូស្នេហ៍ថ្មី .....!
ភ្នំពេញ)៖ ពិធីករ និងជាតារាសម្ដែងភាពយន្ត ដែលត្រូវបានគេស្គាល់ថា ជាកម្លោះពោះម៉ាយ លោក ប៉ែន ចំរ៉ុង បន្ទាប់ពីលែងលះដាច់ស្រេចជាមួយនឹងអតីតភរិយា អ្នកនាង ភិន សុដាលីស រួចមក ពោះម៉ាយសំបូរស្នេហ៍ពូកែវោហារស័ព្ទរូបនេះ បានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយនឹងក្រមុំអ្នកខេត្តបាត់ដំបង ដោយទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមដំណឹងល្ហៀងៗបានលេចលឺថា លោក ប៉ែន ចំរុង ថែមទាំងមានគម្រោងដឹកដៃគូស្នេហ៍ ចូលរោងការតាមបែបប្រពៃណី នាឆ្នាំ២០១៩ ខាងមុខនេះទៀតផង។
ថ្ងៃទី ៖ 28-11-2018, ដោយ BongBros | 496 Views
|
|
|
|
រៀបក្បាលដំណេកយ៉ាងណា ទើបរកស៊ីមានបាន និង ជួបតែសុភមង្គលនៃអ្នកឆ្នាំទាំង១២
តាមជំនឿ ការរៀបចំក្បាលដំណេកមានសារសំខាន់ខ្លាំងណាស់ ពីព្រោះថាក្រៅពីធ្វើឱ្យមានរបៀបរៀបរយល្អ ទីដំណេកនេះនៅជួយលើកដួងរាសីឱ្យបានខ្ពស់ត្រដែតទៀតផង ។
តើគួរររៀបចំទិសក្បាលដំណេកតាមឆ្នាំកំណើតបែបណាដើម្បីឱ្យត្រូវតាមក្បួនហុងស៊ុយ? ។ ដើម្បីធ្វើឲ្យបានត្រឹមត្រូវសូមអនុវត្តតាមក្បួនដូចខាងក្រោម ។
ថ្ងៃទី ៖ 03-11-2018, ដោយ Bongvy | 1079 Views
|
|