BTN News
BTN News
  • ព័ត៍មានជាតិ
    • សន្តិសុខសង្គម
    • ន​យោបាយ
    • ព្រឹត្តិការណ៍សង្គម
    • ហានិយភ័យ
    • សេដ្ឋកិច្ឋ
    • កំសាន្ត
    • សុខភាព
    • កីឡា
    • ព័តមានអំពីច្បាប់
    • ព័តមានវីដេអូ
  • ព័ត៍មានអន្តរជាតិ
    • សន្តិសុខសង្គម
    • នយោបាយ
    • ព្រឹត្តិការណ៍សង្គម
    • កីឡា
    • សេដ្ឋកិច្ឋ
  • ច្បាប់ពាណិជ្ជកម្ម
  • សារជូនពរ
  • អំពីដៃគូរ
  • ទំនាក់ទំនង
  ព័ត៍មានថ្មីៗ
ក្រោយមានការផ្សាយព័ត៌មានក្លែងក្លាយបង្ខូចកេរ្តិ៍ឈ្មោះ លោក តេង ប៊ុនថុន ឆ្លើយតបថា…
(ភ្នំពេញ)៖ក្រោយមានការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះកិត្តិយសលោក តេង ប៊ុនថុន តាមរយៈPage ក្លែងក្លាយ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំនិងញុះញង់ឲ្យមានការខឹងសម្បារដល់សមត្ថកិច្ចដែលជាអ្នកអនុវត្តន៍ច្បាប់ស្របតាមនីតិវិធី ករណីសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងហាង Mode Store កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ មានម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ។
ថ្ងៃទី ៖ 08-02-2022, ដោយ​​ Bongvy | 60 Views

ស្អែកនេះ!ក្រុមហ៊ុន ប៊ី.អាយ.អេស នឹងរៀបចំសិក្ខាសាលាស្ដីពី«គន្លឹះគ្រប់គ្រងហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម»
(ភ្នំពេញ)៖យោងតាមការបង្ហោះក្នុងPageផ្លូវការរបស់ក្រុមហ៊ុន BIS Accounting and Tax Service ដែលជាក្រុមហ៊ុនសេវាកម្មពន្ធដារ នឹងរៀបចំបើកវគ្គសិក្ខសាលាស្ដីអំពី«គន្លឹះគ្រប់គ្រងហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលមួយថ្ងៃពេញចាប់ពីវេលាម៉ោង៨:00 នាទីព្រឹកដល់ម៉ោង៥:០០នាទីល្ងាចទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់២។
ថ្ងៃទី ៖ 04-02-2022, ដោយ​​ Bongvy | 43 Views

ស្ថានទូតអាមេរិកថាបញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩
(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។
ថ្ងៃទី ៖ 06-01-2022, ដោយ​​ Bongvy | 38 Views

សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត០២រូប
(ភ្នំពេញ)៖នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០២រូប ជំនាន់ទី០៧ និងជំនាន់ទី០៨ នៃសាលកវិទ្យាល័យខេមរៈដែលស្ថិតនៅអគារសិក្សាសាលកវិទ្យាល័យផ្ទាល់ ដែលមានរយៈពេល១ថ្ងៃពេញ។
ថ្ងៃទី ៖ 23-12-2021, ដោយ​​ Bongvy | 82 Views

ដឹងការពិតហើយក្រោយសមត្ថកិច្ចចុះបង្រ្កាបហាង Mode Storeបិទសំណុំរឿងបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យលោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ៣២/២១របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Storeបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១លោក ចែ សុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ និងសហការចូលរួមដោយលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ប្រធានក្រុមប្រតិបត្តិការទី៧ ដែលមានសមាសភាពចូលរួមពីលោកអភិបាលខណ្ឌរង, ចៅសង្កាត់ ,មន្ត្រី ក.ប.ប ,ប្រធានភូមិ ,នាយប៉ុស្ដិ៍ ,ប្រធានប៉ុស្ដិ៍បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងហាង Mode Storeស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនសង្ស័យមិនមានប្រភពមាននិងច្បាប់ត្រឹមត្រូវ។
ថ្ងៃទី ៖ 29-11-2021, ដោយ​​ Bongvy | 115 Views

ទ្រាំលែងបានហើយ!ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យទៅអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ)៖យោងតាមពាក្យបណ្ដឹងលោក ស្រី ហោម គីមវង់ ចុះថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១បានដាក់ពាក្យបណ្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយចំពោះទង្វើលលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបានពីសារព័ត៌មានCPC News
ថ្ងៃទី ៖ 25-09-2021, ដោយ​​ Bongvy | 145 Views

ទ្រាំលែងបានហើយ!ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យទៅអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ)៖យោងតាមពាក្យបណ្ដឹងលោក ស្រី ហោម គីមវង់ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១បាន ដាក់ពាក្យបណ្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយចំពោះទង្វើលលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក. ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបានពីសារព័ត៌មានCPC News
ថ្ងៃទី ៖ 25-09-2021, ដោយ​​ Bongvy | 103 Views

សមាគម ស.ស.ស ដាក់លិខិតសុំអន្តរាគមន៍ទៅអភិបាលខេត្តស្ទឹងត្រែង
(ខេត្តស្ទឹងត្រែង)៖កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ឆេង សុវីន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ស.ស.ស បានដាក់លិខិតទៅឯកឧត្តម ម៉ុម សាវឿនអភិបាលខេត្តស្ទឹងត្រែង ដើម្បីសុំការអន្តរាគមន៍ និងចាត់វិធានការ ទៅលើលោក សាយ សុក្រាបទ មន្ត្រីប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ករណីកំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។
ថ្ងៃទី ៖ 17-09-2021, ដោយ​​ Bongvy | 102 Views

ដំណឹងបាត់កិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង
(ខណ្ឌកំបូល)៖ អ៊ុស្រី យិន ភមរិន អាយុ ៧០ ឆ្នាំ បានជិះម៉ូតូកង់បីឥណ្ឌាកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២០ គោលដៅមកពីបង់ប្រាក់ប្រចាំខែដែលអ៊ុស្រីបានទិញផ្ទះមួយល្វែងនៅគម្រោង បុរីពិភពថ្មីកំបូល៣ ដែលមាន ទទឹង ៤.១០ម៉ែត្រ និង បណ្តោយ១២ម៉ែត្រ ស្ថិតនៅផ្ទះលេខ ១១៥ ផ្លូវ ២៣B ភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ថ្ងៃទី ៖ 11-09-2021, ដោយ​​ Bongvy | 174 Views

ប្រជាពលរដ្ឋជាង ២០ គ្រួសារស្នើសុំអាជ្ញាធរក្រុងប៉ោយប៉ែត បើកផ្លូវចាស់មានស្រាប់ឲ្យពួកគាត់បានធ្វើដំណើរឡើងវិញផង
(ប៉ោយប៉ែត)៖ ប្រជាពលរដ្ឋប្រមាណជា ២០ គ្រួសារមានទីលំនៅភូមិអូឬស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានដាក់ពាក្យបណ្ដឹងនិងលិខិតអន្តរាគមន៍ជាច្រើនលើកច្រើនសារមកហើយដើម្បីស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតជួយអន្តរាគមន៍បើកផ្លូវដែលមានស្រាប់មានទទឹង ២០ ម៉ែត្រគុណនឹងបណ្ដោយ ៣០ ម៉ែត្រតភ្ជាប់ទៅផ្លូវក្រុងលេខ៥០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរឫស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបុគ្គលមានលុយមានអំណាចរំលោភយកធ្វើជាកម្មសិទ្ធិក្នុងកំឡុងឆ្នាំ ២០០៩ រហូតមកដល់ពេលនេះមានរយៈពេល១២ ឆ្នាំមកហើយ។ ហើយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត បានត្រឹមតែសន្យាជួយរកដំណោះស្រាយមិនមានចំណាត់ការណាមួយច្បាស់លាស់លើផ្លូវច្បាប់។ រហូតមកដល់ពេលនេះនៅតែបុគ្គលបំពានទាំងនោះធ្វើរបងថ្មបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូលបានឡើយ។
ថ្ងៃទី ៖ 09-09-2021, ដោយ​​ Bongvy | 392 Views

លោក (KOMURO KENTO) ជាប់ចោទពីបទ សមគំនិតក្នុងអំពើរំលោភលើទំនុកចិត្ត ត្រូវបានតុលាការដោះលែងយ៉ាងស្ងប់ស្ងាត់
(ភ្នំពេញ)៖ លោក (KOMURO KENTO) គឺជាជនជាតិជប៉ុន ដែលមានអាយុ២៨ឆ្នាំ កាត់លិខិតឆ្លងដែនលេខ TR 4249879 ស្នាក់នៅខុនដូ J-Tower អាគារលេខ៧០ ផ្លូវ៦៣ សង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់ចោទពីបទ សមគំនិតក្នុងអំពើរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា, ថ្ងៃទី០៨ ខែវិច្ឆិកា, ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២៩, មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
ថ្ងៃទី ៖ 09-09-2021, ដោយ​​ Bongvy | 140 Views

ប្រជាពលរដ្ឋប្ដឹងលោក សាយ សុក្រាបទ ប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែងនិងបក្ខពួកទៅតុលាការ
(ខេត្តស្ទឹងត្រែង)៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ម្ចាស់ម៉ាត២៥០០៛ប្ដឹងឈ្មោះ សាយ សុក្រាបទ ប្រធានការិយាល័យក.ប.បខេត្តស្ទឹងត្រែងនិងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) ចូលសាលាដំបូងខេត្តស្ទឹងត្រែង។ នេះបើយោងតាមឯកសារបណ្ដឹងដែលអង្គភាពសារព័ត៌មានយើងខ្ញុំទទួលបាន។
ថ្ងៃទី ៖ 07-09-2021, ដោយ​​ Bongvy | 133 Views

   ព័ត៍មានទាំងអស់
1
2
3
4
5
...
  ផ្សព្វផ្សាយពាណិជ្ជកម្ម
Tel : 012 320 320 | E-mail: info@btn-news.com
BTN-news.com © 2018 | All rights reserved, Povered by BTN.
If you want to advertise on our website, Please contact us by phone number above.
btn-news.com